ទីបំផុត ! ម៉ែគ្រូនុយក្លែអ៊ែរ ត្រូវអាជ្ញាធរឱ្យលុបគ្រប់វីដេអូប៉ះពាល់សាសនា និងហាមដាច់ខាតការចែកចាយបន្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានអញ្ជើញ លោកស្រី ទេព បូរី ដែលមហាជនស្គាល់ច្បាស់ថា «ម៉ែគ្រូនុយក្លែអ៊ែរ» មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សង្គម ។

ជាក់ស្តែង បើយោងតាមផេក ក្រសួងធម្មការ និងសាសនា បានប្រកាសនាព្រឹកថ្ងៃទី១១ ខែមិថុនានេះថា ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរបានអញ្ជើញលោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកធ្វើកិច្ចសន្យា ។
-លុបវីដេអូ និងរូបថតសកម្មភាព ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្តាញសង្គមទាំងអស់។

-លុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗរបស់ខ្ញុំ និងជួយលុបវីដេអូ និងរូបថតសកម្មភាព ទាំងចាស់ ទាំងថ្មីរបស់ខ្ញុំចេញពីបណ្តាញសង្គមរបស់បងប្អូនផង ។

-សូមបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង ៕



ចែករំលែកព័តមាននេះ