ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង នាំ​យក​អំណោយ​មនុស្សធម៌​ជួយ​សម្រាលទុក្ខ​លំបាក​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ១៣​គ្រួសារ នៅ​ស្រុក​សៀម​ប៉ា​ង

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ នា​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ចំនួន ១៣​គ្រួសារ ស្ថិត​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​។

សកម្មភាព​មនុស្សធម៌​នេះ ដឹកនាំ​ដោយ លោក ហ៊ា​ង ប៉ូ​លី អនុប្រធាន​គណៈកម្មាធិការ​សាខា និង លោក សាយ ព្រលឹង នាយក​សាខា រួម​ដំណើរ​ដោយ​ក្រុម​ប្រតិបត្តិ​សាខា លោក​អភិបាលស្រុក​សៀម​ប៉ា​ង និង​អាជ្ញាធរ​មូលដ្ឋាន​។

គ្រួសារ​រង​គ្រោះ​ទាំង ១៣​គ្រួសារ ដែល​ទទួល​បានការ​គិតគូរ​រួម​មាន​៖​ឃុំ​សេ​កុង ចំនួន ១២​គ្រួសារ ភូមិ​សៀមប៉ា​ង​០១​គ្រួសារ​, ភូមិ​លន់ ០១ គ្រួសារ និង​ភូមិ​ដ​ន​ឡូ​ន ១០​គ្រួសារ​។​ឃុំ​ថ្មកែវ ចំនួន​០១​គ្រួសារ ភូមិ​ឡា​កាយ។

នា​ឱកាស​នោះ លោក ហ៊ា​ង ប៉ូ​លី បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​។ ជានិច្ចកាល លោក​ប្រធាន​តែងតែ​គិតគូរ​ជា​ប្រចាំ​ពី​សុខ
ទុក្ខ និង​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះថ្នាក់​ផ្សេង​ៗ ដោយ​ឈរ​លើ​គោលការណ៍​មនុស្ស​ធម៌ សង្គ្រោះ​ទាន់​ពេលវេលា មិន​ប្រកាន់​រើសអើងវណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

ទន្ទឹម​នឹង​ការ​ចែក​អំណោយ លោក​អនុប្រធាន​គណៈក​ម្មា​ធិ​ការ​សាខា ក៏​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ ក្នុង​រដូវវស្សា​នេះ​។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់​ជូន​ដើម្បី​ជួយសម្រាល​ការ​លំបាក​ចំពោះ​មុខ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​៖​អង្ករ ២៥ គីឡូក្រាម .​មី ១ កេស និង ត្រីខ ១ យួរឃី​ត ១ កញ្ចប់ (​មុង​, ភួយ​, សារុង​, ក្រមា​)​តង់ ១ ផ្ទាំង រួម​ទាំង​ថវិកា​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​។

ការ​ឆ្លើយ​តប​ដ៏​ឆាប់រហ័ស​នេះ បាន​ស្តែង​ឱ្យ​ឃើញពី​វប្បធម៌​ចែករំលែក និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​នៅ​ក្បែរ​និង​ជាទី​ពឹង​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​៕