ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១០ ក្បួនអប់រំកូនរបស់គ្រួសារអ្នកមាន ដើម្បីភាពជោគជ័យយូរអង្វែង

18 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកសាងគ្រួសារឱ្យមានទ្រព្យសម្បត្តិយូរអង្វែងមិនមែនផ្អែកលើការឱ្យលុយកាក់កូននោះទេ ប៉ុន្តែគឺការផ្ទេររបៀបគិតនិងទស្សនៈវិស័យដល់កូន។

ឪពុកម្តាយក្នុងគ្រួសារអ្នកមានតែងតែបង្រៀនឱ្យកូនមានជំនឿលើសមត្ថភាពខ្លួនឯង និងចាត់ទុកការបរាជ័យជាមេរៀនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍ។ ពួកគេផ្តល់តម្លៃលើការខិតខំប្រឹងប្រែងជាងទេពកោសល្យពីកំណើត ហើយតែងតែបង្រៀនកូនឱ្យយល់ថាចំណងមិត្តភាព គុណតម្លៃជីវិត និងបទពិសោធមានតម្លៃលើសពីលុយកាក់ទៅទៀត។ លើសពីនេះ ពួកគេជំរុញឱ្យកូនរស់នៅតាមក្តីស្រមៃ មានភាពដឹងគុណចំពោះអ្វីដែលមាន ចេះសុំជំនួយពីអ្នកដទៃនៅពេលចាំបាច់ ព្រមទាំងចេះរីករាយនឹងបច្ចុប្បន្ន។

ចុងក្រោយ កូនៗត្រូវបានអប់រំឱ្យក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គម ព្រោះការបង្កើតតម្លៃឱ្យអ្នកដទៃគឺជាគន្លឹះដ៏សំខាន់ក្នុងការរកចំណូល។

សរុបមក ការចេះគិតវែងឆ្ងាយ ការទទួលខុសត្រូវ និងការមានគោលដៅជីវិតច្បាស់លាស់ គឺជាអាថ៌កំបាំងដែលធ្វើឱ្យគ្រួសារអ្នកមាន កាន់តែមានទ្រព្យសម្បត្តិនិងចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់៕