ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើប្រទេសណាខ្លះ ដែលកម្ពុជាអាចនាំចេញច្រើនជាងនាំចូល ?

3 ម៉ោង មុន

ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៦ កម្ពុជា​អាច​នាំ​ចេញ​បាន​តម្លៃ​សរុប​ដល់​ទៅ​ជាង​១៤​ពាន់​លាន​ដុល្លារ ហើយ​នាំ​ចូល​ជាង​១៦​ពាន់​លាន​ដុល្លារ ដោយ​មាន​ឱនភាព​ពាណិជ្ជកម្ម​ទំហំ​១,៩ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​កម្ពុជា​អាច​សម្រេច​បាន​អតិរេក​ជាមួយនឹង​ប្រទេស​ខ្លះ​ដែរ ។

កំពូល​ប្រទេស​ដែល​កម្ពុជា អាច​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ នៅ​ក្នុង​រយៈពេល​៥​ខែ​មកនេះ គឺ​មាន​សហរដ្ឋអាមេរិក វៀតណាម ជប៉ុន កា​ណា​ដា និង​អេ​ស្ប៉ា​ញ ។

នៅ​ក្នុង​រយៈពេល​នេះ កម្ពុជា​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ទំហំ​៥,៥​ពាន់​លាន​ដុល្លារ ជាមួយនឹង​វៀតណាម ជិត​៥៤៤ លាន​ដុល្លារ ជប៉ុន​ជាង​៣៣១​លាន​ដុល្លារ កា​ណា​ដា​ជាង​៤៦២ លាន​ដុល្លារ ហើយ​និង​អេ​ស្បា​ញ​ជិត​៤៥៩ លាន​ដុល្លារ ។ ក្រៅពី​នោះ គឺ​មាន​ហូ​ឡង់ អា​ល្លឺ​ម៉​ង់ អង់គ្លេស​ជាដើម ៕