ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ.ក្រិ.ដ្ឋក.ម្មដ៏រន្ធ.ត់នៅអាហ្វ្រិកខាងត្បូង៖ ខ្មាន់កាំភ្លើងមួយក្រុមបា.ញ់រះស.ម្លា.ប់មនុស្ស​១២នាក់ និងរបួស៩នាក់ នៅជាយក្រុង​

3 ម៉ោង មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​ដ៏​រង្គាល​មួយ​ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៩​ មក​១០​មិថុនា នៅ​សង្កាត់​CLEVELANT ជាយក្រុង​ចូ​ហាន​នេ​ស្បួ​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់​ និង​របួស​៩​នាក់​ ។

ជនសង្ស័យ​ជាង​១០​នាក់​ បាន​ចុះ​ពី​រថយន្ត​បឺស​ធុន​តូច​មួយ​គ្រឿង ​ហើយ​លុក​ចូល​ក្នុង​សង្កាត់​ក្រីក្រ​នេះ នៃ​ទីក្រុង​ធំ​ជាងគេ​របស់​ប្រទេស​គឺ​ក្រុង​ចូ​ហាន​នេ​ស្បួ​ក ដោយ​បាញ់​រះ​លើ​ប្រជាជន​នៅ​ពេល​យប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់​ និង​របួស
​៩​នាក់​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ប៉ូលិស​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​១០ ​មិថុនា​។ ក្រោយ​ការ​បាញ់ប្រហារ​នេះ​ហើយ​ពួក​គេ​បាន​គេចខ្លួន​តាម​រថយន្ត​ដដែល​ ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​មាន​បុរស​៩​នាក់​ និង​នារី​៣​នាក់​ ។

ការ​តាម​ប្រមាញ់​កំពុង​ធ្វើ ដើម្បី​រុករក​ជនសង្ស័យ​ទាំងនេះ ហើយ​នៅ​មិន​ទាន់​មានការ​ចាប់ខ្លួន​មនុស្ស​ណា​ម្នាក់​នៅឡើយ​។ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​នៅ​តែ​មិន​ទាន់​ដឹង​។ ការ​បាញ់ប្រហារ​កើត​មាន​ញឹកញាប់​នៅ​អាហ្វ្រិក​ខាងត្បូង ជា​រឿយ​ៗ​ដោយសារ​ជម្លោះ​រវាង​ក្រុម​ជនខិលខូច​ឬ​រវាង​សហគ្រាស​ខុសច្បាប់​ ៕