រាជធានីភ្នំពេញ ៖ ទីតាំងស្តុបសាច់បង្កកដ៏ធំមួយនៅសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងសមត្ថភាពចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញ និងឝណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យរកឃើញទំនិញនាំចូលពីប្រទេសថៃ ជាច្រើនតោន ដែលខ្លះ បានដាក់អក្សរខ្មែរ ក្លែងបន្លំទៀតផង ។
តាមរដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំខាងលើ ស្ថិតសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលពីមកពីប្រទេសថៃ ។
តាមរដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ឃ្លាំងខាងលើនេះ ត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានា ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ។ ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញកំពុងត្រួតពិនិត្យ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ។
តាមព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានរកឃើញប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កករាបរយតោន បាននាំចូលពីប្រទេសថៃ មកស្តុកទុកចែកចាយនៅក្នុងទីផ្សារនានានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ដោយ ប្រហិតខ្លះ បានដាក់អក្សរខ្មែរ ក្លែងបន្លំ ទៀតផង ៕























ចែករំលែកព័តមាននេះ