ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​នាក់ ​ខ្មែរ​២​នាក់ ពាក់ព័ន្ធសម្លាប់​ភេទ​ទី​៣ ​និង​អ្នក​បើកបរ​រថយន្ត ដាក់សព​ចូល​លូចាក់បេតុងពីលើ ​ប្រឈម​ជាប់គុក​ពី​១​ឆ្នាំ ដល់១​ជីវិត​

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា “​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​អ្នក​សារព័ត៌មាន លើករណី​បុគ្គល​សង្ស័យ​ ចំនួន​៤នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ​តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកា ន់តា​មរយៈ​ដីកា​បញ្ជូន​រឿង​ឱ្យ​ស៊ើ​ប​សួរ ​ពី​បទ​.​ឃាតកម្ម​គិត​ទុកជា មុន បទ​.​ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង តាម​មាត្រា ២០០ មាត្រា ២៥៣ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ចំណែកឯ​បក្ខពួក​ដែល​រត់ គេចខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ផ្តើ​ម​គំនិត​ក្នុង​បទ​ឃាតកម្ម​គិត​ទុកជា​មុន បទ​ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ២៨ មាត្រា ២០០ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​”​ ។

ជនសង្ស័យ​ទាំង​៤ នាក់​មាន ៖
១.​ឈ្មោះ YU WEIMING ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នក​គ្រង​ក្រុមហ៊ុន​សន្តិសុខ និង​ជា​ជំនួយការ​ថៅកែ​ឈ្មោះ LIN WEIDA មាន​ទីលំនៅ​បុរី​ហា​យតិ​ច​លុ​ច្ស​សារី ផ្ទះ​លេខ​១៦ ផ្លូវ​លុ​ច្ស​សារី​ហា​យតិ​ច ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ អំពៅ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ WANG YEN LONG ភេទ​ប្រុស អាយុ​៣១ឆ្នាំ ជន​ជាតិចិន មុខរបរ កងការពារ​ថៅ​កែ​ឈ្មោះ LIN WEIDA មាន​ទី​លំ នៅ​បុរី​ហា​យតិ​ច​លុ​ច្ស​សារី ផ្ទះ​លេខ​១៦ ផ្លូវ​លុ​ច្ស​សារី​ហា​យតិ​ច ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។
៣.​ឈ្មោះ យុន គឹ​ម​ហ៊​ន ភេទ​ប្រុស អាយុ​៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។
៤.​ឈ្មោះ ខុន ស្រី​ដា​ ​ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​អនាម័យ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​ចោទប្រកាន់​ដូច​មាន​បទល្មើស​ខាងលើ មាត្រា ២០០ មាត្រា ២៥៣ មាត្រា ៦៣០ និង​មាត្រា ២៨ នៃ​ក្រម​ព្រហ្ម ទណ្ឌ ជនជាប់ចោទ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១ឆ្នាំ ទៅ​៣ឆ្នាំ ពី​៣ឆ្នាំ ទៅ ៥ឆ្នាំ ពី​៥ឆ្នាំ ទៅ​១០ឆ្នាំ និងគុកអស់​មួយ​ជីវិត​ ។

សូម​ជម្រាប​ថា កាល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នងការ​រង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់​ពន្ធ​ករណី​ចាប់​មនុស្ស​បង្ខាំង​ដោយ​ខុសច្បាប់ និង​សម្លាប់​ជន​រង​គ្រោះ​២នាក់ ម្នាក់​ជា​ភេទ​ទី​៣ និង​ម្នាក់​អ្នកបើកបរ​រថយន្ត ដាក់​សាកសព​ចូល​ក្នុង​លូ ចាក់បេតុងពីលើ ប្រព្រឹត្តិ​នៅ​ចំណុច​ផ្ទះសំណាក់​១៦៨D ផ្លូវ​បេតុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់​ ។

ជន​រង​គ្រោះ​នោះ​មាន ៖ ម្នាក់​ឈ្មោះ តាំង ស៊ី​ម៉េ​ង ភេទ​ប្រុស (​ក្លែងភេទ​ជា​ស្រី​) អាយុ​៣៥ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ស្នាក់​នៅភូមិ​៦ សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ៧​មក​រា រាជធានី​ភ្នំពេញ​។ និង​ម្នាក់​ឈ្មោះ អែម គី​ម​ស្រ៊ុ​ន ភេទប្រុស អាយុ​៣៨ឆ្នាំ មុខរបរ បើកបរ​រថយន្តតាក់ស៊ី មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ បាន​សារភាព​នៅ​ចំពោះ​មុខ​សម​ត្ថិ​ច្ច រាល់​សកម្មភាព ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ទើប​សមត្ថកិច្ច​បន្ត​ការ ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​កន្លែង​កប់​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ក្នុង​រណ្តៅ​លូ មាន​ចាក់​បេតុង​ពីលើ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​សមត្ថ​កិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​មាន ៖
-​ដំបង ចំនួន​០១
-ពូថៅ ចំនួន​០១
-ខ្សែភ្លើង​មួយ​ចំនួន និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ០១​គ្រឿង​។

ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០៤ នាក់​បាន​បញ្ជាក់​ទៀត​ថា ពួក​គេ​គឺជា​ជន​ដៃ​អ្នក​ចាប់​បង្ខាំង និង​សម្លាប់​ជន​រង​គ្រោះ ដាក់​ចូល​លូ ចាក់​បេតុង​ពីលើ​ ពិតមែន ប៉ុន្តែ​ពួក​គេ​ធ្វើ​តាម​បញ្ជា​ពី​មេ​ខ្លោង ដែល​មេ​ខ្លោង​នោះ​ បាន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ​ ។

ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន ​៕