ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវាយប្រហារដ៏ធំមួយ! សត្វស្វាអូរ៉ង់អ៊ូតង់ប្រភេទកម្របំផុតលើលោក៥៨ក្បាល ត្រូវទឹកជំនន់​និងដីបាក់បោកបក់យក​ទៅ

1 ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងរយៈពេល៤ថ្ងៃ និងការរអិលបាក់ដីនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន បានធ្វើឱ្យសត្វស្វាអូរ៉ង់អ៊ូតង់ប្រភេទ Tapanuli ចំនួន៥៨ក្បាល ត្រូវស្លាប់បាត់បង់ជីវិត ។ ចំនួននេះស្មើនឹងប្រហែល៧% នៃចំនួនសរុបដែលមានតែជាង ៨០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។ នេះបើតាមចុះផ្សាយរបស់ BBC News ។

ព្យុះស៊ីក្លូននេះ បានវាយប្រហារកោះស៊ូម៉ាត្រានៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្សជាង១.០០០នាក់ ដែលជាគ្រោះធម្មជាតិដ៏សាហាវបំផុតប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍។

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងបែបនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ដល់ការរស់រានមានជីវិតរបស់ពពួកស្វាធំៗ ។ ក្រៅពីការស្លាប់ដោយផ្ទាល់ ពួកគេក៏ប្រឈមនឹងការខូចខាតជម្រកលើដើមឈើ និងការខ្វះខាតអាហារផងដែរ ។

លោកសាស្ត្រាចារ្យ Erik Meijaard បានលើកឡើងថា ការបាត់បង់សត្វអូរ៉ង់អ៊ូតង់ក្នុងចំនួនច្រើនបែបនេះ គឺជា «ការវាយប្រហារដ៏ធំមួយ» ដល់ការរក្សាចំនួនសត្វប្រភេទនេះឱ្យនៅមានជីវិត។ អ្នកអភិរក្សសង្កេតឃើញថា ក្រោយព្យុះនេះ ការមើលឃើញសត្វស្វាទាំងនេះបានរសាត់បាត់ទៅ ដែលនាំឱ្យមានការសង្ស័យថា ពួកវាអាចត្រូវបានទឹកជំនន់ ឬដីបាក់បោកបក់យកទៅ ។