ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនពង្រីកខ្លួនលើទីផ្សារអន្តរជាតិ៖ ការនាំចេញឡាន EV និង Hybrids ហក់ឡើងដល់៤៣៥.០០០គ្រឿង ក្នុងរយៈ​ពេល​តែមួយ​ខែ

1 ម៉ោង មុន

ប្រទេស​ចិន ៖ ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន​មួយគូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​១០ ​មិថុនា​ ថា ការ​នាំ​ចេញ​រថយន្ត​ទេសចរណ៍​ចិន មាន ការ​កើនឡើង​ដល់​៧៣%​ ក្នុង​ខែឧសភា បើ​ប្រៀបធៀប​ទៅ​នឹង​ក្នុង​ខែ​នេះ​ដែរ ​កាលពី​ឆ្នាំទៅ​មិ​ញ​ ។ ក្នុង​ខែ​នោះ ​ការ​នាំ​ចេញ​រថ យន្ត​ទេសចរណ៍​ចិន មាន​ដល់​ប្រមាណ​ជា​៨០៩.០០០​គ្រឿង​។

ការ​កើនឡើង​នោះ​ កើត​មាន​ពេល​ដែល​តម្លៃ​ប្រេងសាំង​ និង​ប្រេងម៉ាស៊ូត​កើន​ខ្ពស់​មក​ពី​សង្គ្រាម​នៅ​អ៉ី​រ៉​ង់ ទើប​នាំ​ឲ្យ​គេ​នាំ​គ្នា​ងាក​មក​រក​រថយន្ត​អ​គ្កិ​ស​នី​ក្នុង​ប្រទេស​ជា​ច្រើន​ ។ យោង​តាម​សមាគម​អ្នក​ផលិត​រថយន្ត​ចិន​ថា ការ​នាំ​ចេញ​រថយន្ត​អគ្គិសនី​ និង​HYBRIDES ចិន មានការ​កើនឡើង​ទ្វេ​ដង​ ដល់​ប្រមាណ​ជា​៤៣៥.០០០​គ្រឿង​។

កាលពី​ក្នុង​ខែមេសា​ ការ​នាំ​ចេញ​រថយន្ត​ទេសចរណ៍​ចិន មាន​ប្រមាណ​ជា​៧៩៦.០០០​គ្រឿង​។ បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ដូច​ជា​BYD​ជាដើម បាន​បង្កើន​ការ​ផលិត​របស់​ខ្លួន​នៅ​បរទេស សំដៅ​ជា​ពិសេស​លើ​ទីផ្សារ​នៅ​អា​មេ​រិ​កឡា​ទី​ន អា​ស៊ី ​និង​អឺរ៉ុប​៕