ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​កាត់​ទោស​ប្រ.ហារ​ជី.វិ.ត​ជន​ជាតិ​អ៊ុយ​ហ្គើ​២​នាក់​ពី​បទបំផ្ទុះ​​គ្រា.ប់​បែ.ក​​​ស្លា.ប់​មនុស្ស​២០នា.ក់​

35 វិនាទី មុន

ទី​ក្រុង​បាង​កក៖ ថ្ងៃ​នេះ តុលាការ​ថៃ​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​បុរស​ជន​ជាតិ​អ៊ុយ​ហ្គើ​២​នាក់​ពី​បទ​ដាក់​គ្រាប់​បែក​បំផ្ទុះ​អគារ​នៅ​ទី​ក្រុង​បាង​កក​កាល​ពី​ឆ្នាំ​២០១៥​។ ពួកគេ​ជា​អ្នក​រស់​​នៅ​ខេត្ត​ស៊ីន​ជាំង​ ប្រទេស​ចិន បាន​ដាក់​គ្រាប់​បែក​​ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​២០​នាក់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​។ ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នោះ​កើត​មាន​ឡើង​នៅ​ទី​កន្លែង​គោរព​សក្ការៈ​អេ​រ៉ាវ៉ាន់ (Erawan) នៅ​កណ្ដាល​ទី​ក្រុង​បាងកក​។ ទី​នេះ​ជា​កន្លែង​ពេញ​និយម​នៃ​ពួក​ទេសចរ​បរទេស​។

ក្រៅ​ពី​ស្លាប់​មនុស្ស​២០​នាក់​ មនុស្ស​១២០​នាក់​ក៏​បាន​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​២០​នាក់​នោះ ៥​នាក់​ជា​ជន​ជាតិ​ចិន​ដី​គោក និង​២​នាក់​ជា​ជន​ជាតិ​ចិន​នៅ​ទី​ក្រុង​ហុង​កុង​។ តុលាការ​ប្រកាស​ថា​សកម្ម​ភាព​របស់​ជន​ជាប់​ចោទ​ទាំង​២​នាក់​គឺ​ជា​បទ​ល្មើ​ស​ច្រើន​ករណី​ និង​ជា​គម្រោង​ការណ៍​វាយ​ប្រហារ​គិត​ទុក​ជា​មុន​ដើម្បី​ប៉ុន​ប៉ង​សម្លាប់​មនុស្ស​។ ដូច្នេះ​តុលាការ​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ

ទណ្ឌិត​ទាំង​២​រូប​នេះ​ម្នាក់​ឈ្មោះ​អាដឹម ខា​រ៉ា​ដាក់ (Adem Karadag) និង​ម្នាក់​ទៀត​ឈ្មោះ​យូស៊ូហ្វ៊ូ មៀ​រេលី (Yusufu Mieralili) ធ្លាប់​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​រឿង​នេះ​ទេ​។ ខ្លួន​នឹង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត​។ មេធាវី​ការ​ពារ​ក្ដី​ឱ្យ​ទណ្ឌិត​ម្នាក់​ប្រាប់​ថា​កុំ​ទាន់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ នៅ​សល់​តុលាការ​បី​ថ្នាក់​ទៀត​ដែល​យើង​មាន​ឱកាស​ប្ដឹង​ទាស់​។ មេធាវី​ម្នាក់​ទៀត​ថ្លែង​ថា​តុលាការ​មិន​បាន​ពិចារណា​ទៅ​លើ​កត្តា​នានា​ដែល​ខ្លួន​បាន​លើក​ឡើង​នៅ​ពេល​ឡើង​ការ​ពារ​កូន​ក្ដី​នោះ​ទេ​។ មេធាវី​ស្នើ​សុំ​ពន្យារ​ពេល​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​។ តាម​ច្បាប់​របស់​ប្រទេស​ថៃ​ ការ​ប្ដឹង​សា​ទុក្ខ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​មួយ​ខែ​ក្រោយ​ការ​ចេញ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ

សំណុំ​រឿង​នេះ​ស៊ី​ពេល​រហូត​ដល់​​ទៅជាង​១០​ឆ្នាំ​មុន​នឹង​ឈាន​ដល់​ការ​ចេញ​សេចក្ដី​សម្រេច​ពី​តុលាការ​។ ព្រះ​រាជ​អាជ្ញា​​បាន​ខិត​ខំ​ប្រមែ​​ប្រមូល​ភស្តុ​តាង​ពី​សាក្សី​រហូត​ដល់​រាប់​រយ​នាក់​។ ពួក​គេ​ក៏​ពិបាក​រក​អ្នក​បក​ប្រែ​ភាសា​អ៊ុយ​ហ្គើ​ផង​ដែរ​ដើម្បី​ស្ដាប់​ពាក្យ​សម្ដី​ថ្លា​ថ្លែង​របស់​ជន​សង្ស័យ​។ នៅ​ក្នុង​ករណី​ផ្ទុះ​គ្រាប់​បែក​នោះ​ គ្មាន​ក្រុម​ភេរវកម្ម​ណា​មួយ​ប្រកាស​ថា​ជា​ស្នា​ដៃ​របស់​ខ្លួន​នោះ​ទេ​។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខាង​សន្តិ​សុខ​យល់​ថា​នោះ​ជា​ការ​សង​សឹក​ករណី​ដែល​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ុយ​ហ្គើ​ជាង​១​រយ​នាក់​ចេញ​ពី​ប្រទេស​ថៃ​កាល​ពី​មួយ​ខែ​មុន​ពេល​ផ្ទុះ​គ្រាប់​បែក​៕ ប្រភព៖ Reuters​