ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​វ័យ​ចំណាស់​ម្នាក់​បែ.ក​ថ្នាំ អុកឡុក បង្ក​ហិ.ង្សា​ក្នុង​គ្រួសារ ត្រូវ​កម្លាំង​អាវុធហត្ថចុះ​អន្តរាគមន៍​ឃាត់ខ្លួន​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​បាន​រាយ ការណ៍​ប្តឹង​មក​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សុខ សំ​ណា ត់ អាយុ​៤៥ ឆ្នាំ មាន​សភាព​បែក​ថ្នាំ ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាល កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូល ដ្ឋា​ន​ខណ្ឌ​ច្បារ​អំពៅ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដោយ​បាន​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​វាស់កំពស់ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​។ បុរស​បែក​ថ្នាំ​ខា​លើ ត្រូវ​បាន​កម្លាំង កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ធ្វើតេស្ត​ទឹកនោម​ដោយ​បាន​រក​ឃើញ​ជាប់​សារធាតុ​ញៀន ដែល​អាច​សន្និដ្ឋាន​បាន​ថា បុរស​វ័យ​ចំណាស់​ស្ទាវ​រូប​នោះ ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ទើប​ធ្វើ​ឲ្យ​បាត់ បង់​ស្មារតី (​បែក​ថ្នាំ​) ទើប​បញ្ចេញ​អាកប្បកិរិយា​គម្រាមកំហែង​បំភិតបំភ័យ អុកឡុក និង​បង្ក​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច្នេះ​។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​អំពាវនាវ​ដល់​ប្រជា​ពលរ​ដ្ន និង​ក្រុម​គ្រួសារ​ណា ដែល​រង​ទុក​ដោយ​ប្រការ​ណាមួយ​ពី សំណាក់​ជន​អុកឡុក​សង្គម ឬ​បញ្ហា​ផ្សេង​ៗ​តម្រូវ​ឲ្យ​ជួយ​អន្ត​រាគ មន៍ សូម​ប្រញាប់​ប្រ​ញ៉ា​ល់​ទាក់ទង​ទូរ​ស័​ទ្ទ​ដូច​មាន​លេខ​ខាងលើ​៕