ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ លើ​ថាមពល​កកើត​ឡើង​វិញ បាន​ជាង​១​ពាន់​លាន​ដុល្លារ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​ថា គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី ជា​ពិសេស គឺ​ថាមពល​កកើត​ឡើង​វិញ គឺជា​គម្រោង​ដ៏​ទាក់ទាញ ដោយ​កម្ពុជា​អាច​ទាក់ទាញ​បាន​រហូត​ដល់​ទៅ​ជាង​២១​ភាគរយ នៃ​គម្រោង​វិនិយោគ​សរុប ។

ប្រភព​ដដែល បាន​អះអាង​ថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​ផ្តល់​ការ​អនុញ្ញាត​អនុវត្ត​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ចំនួន​៥ ដែល​មាន​តម្លៃ​សរុប​ជាង​១​ពាន់​លាន​ដុល្លារ ពោល​គឺ​ស្មើនឹង​ជាង​២១​ភាគរយ នៃ​គម្រោង​វិនិយោគ​សរុប​ទំហំ​៤,៧ ពាន់​លាន​ដុល្លារ ។

គម្រោង​ទាំងនោះ ត្រូវ​បាន​គេ​ដឹង​ថា រោងចក្រ​ថាមពលព្រះអាទិត្យ កម្លាំង​៣៥០​មេ​ហ្គា​វ៉ា​ត់ តម្លៃ ២២៦​លាន​ដុល្លារ នៅ​ពោធិ៍សាត់ គម្រោង​ថាមពលខ្យល់ ១៥០​មេ​ហ្គា​វ៉ា​ត់ នៅ​មណ្ឌល​គី​រី ដែល​មាន​តម្លៃ ២០០​លាន​ដុល្លារ​, គម្រោង​ថាមពលខ្យល់ ១៥០​មេ​ហ្គា​វ៉ា​ត់​ទៀត​មាន​តម្លៃ​១៨៦​លាន​ដុល្លារ ។

លើស​ពី​នេះ​មាន រោងចក្រ​ថាមពលជីវម៉ាស ៥០​មេ​ហ្គា​វាត់ និង​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ ៤០​មេ​ហ្គា​វាត់ នៅ​ពោធិ៍សាត់ មាន​តម្លៃ​សរុប ១៣១​លាន​ដុល្លារ និង​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ ២០០​មេ​ហ្គា​វាត់ មាន​តម្លៃ ៣០០​លាន​ដុល្លារ នៅ​ស្ទឹង​ត្រែង ៕