ម្តាយប្តឹងឱ្យចាប់ខ្លួនយុវជន២នាក់ ក្រោយធ្វើសកម្មភាពបំពា.នកូនស្រី បានសម្រេចម្នាក់ម្តង
- តាកែវ
ខេត្តតាកែវ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកំលាំងនគរបាលស្រុកអង្គរបូរីឃាត់ខ្លួនទៅតាមពាក្យបណ្តឹងឪពុក ម្តាយ ក្មេងស្រីរងគ្រោះដោយចោទពីបទចាប់រំលោភរហូតបានសម្រេចទាំង២នាក់ ខណៈ:ពេលដែលក្មេងស្រីរងគ្រោះនៅម្នាក់ឯង។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ក្រោយពីទទួលពាក្យបណ្តឹងនេះបានកើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០នាទីស្ថិតនៅភូមិភ្នំបូរីឃុំព្រែកផ្ទោលស្រុកអង្គរបូរីខេត្តតាកែវ។ ប៉ូលិសស្រុកអង្គរបូរីបានអោយដឹងថាការចាប់ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាមបទបញ្ជាលោកស្នងការនគរបាលខេត្ត ព្រមទងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ប៉ូលិសស្រុកបានបន្តទៀតថាក្រោយពី បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ចាន់ ថន ភេទស្រី អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បានប្ដឹងជនសង្ស័យចំនួន០២នាក់ ដែលបានសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់អាយុ ១២ឆ្នាំ មានទីលំនៅឃុំព្រែកផ្ទោល ខេត្តតាកែវ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ នួន ឆេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២២និង៣០នាទី ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅចំណុចក្នុងផ្ទះជនរងគ្រោះ។
២.ឈ្មោះ លី សេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១និង ១០នាទី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅចំណុចគុម្ពឫស្សីខាងក្រោយរបស់ជនរងគ្រោះ។
ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់ជនរងគ្រោះលោកអធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកផ្ទោល ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់។ នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានលួងលោមនឹងចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចពិតប្រាកដមែន។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពាអនិចជនខេត្តបានអោយដឹងថាជនសង្ស័យទាំង២នាក់ត្រូវបានកំលាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយដើម្បីកាត់ទោសទៅតាមច្បាប់ ៕

ចែករំលែកព័តមាននេះ