ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនយុវជនបែ.ក.ថ្នាំ.ម្នាក់ ក្រោយរំ.លោ.ភស្ត្រីចំណាស់ម្នាក់រហូតបានសម្រេច រួចប្ល.ន់យកលុយជាង​២លានរៀលគេច​ខ្លួន

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ជនសង្ស័យ​ម្នាក់ ​ត្រូវ​​​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ ដោយជាប់​​ចោទ​​ពី​បទ​​ចាប់រំលោភ​ស្ត្រី​ចំណាស់​ម្នាក់​រហូត​បាន​សម្រេច ​រួច​រត់គេច​ខ្លួន​ ត្រូវបាន​កំលាំង​នគរបាល​ស្រុក​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​វិញ ។ ហេតុការណ៍​ចាប់ខ្លួន​ ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០២៦ ​វេលា​ម៉ោង​១៧​នឹ​ង​២០​នាទី​ល្ងាច​​ ស្ថិត​ក្នុង​ខេត្តតាកែវ​ ។

ប៉ូ​លិស​ស្រុក​អង្គរ​បូ​រី​បានអោយ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ គឺ​អនុ​វត្ថ​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ
​នគរបាល​ខេត្តតាកែវ និង​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ដោយ​កាលនៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៣​ និង​៥០​នាទី ​មាន​ករណី​រំលោភ​សេពសន្ថវៈមួយ​​ករណី​ទៅ​លើ​​ស្ត្រី​រង​គ្រោះ​​អាយុ​៤៥​ឆ្នាំ ​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​​ម្នាក់​ឈ្មោះ​ស្រុះ ស្រ៊ិ​ន ​​អាយុ​១៩​ឆ្នាំ ​និងមានប្រើប្រាស់​ថ្នាំ​ញៀន​ ។

ក្រោយ​​​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​សម្រេច​រួច ​ក៏​បាន​យក​លុយ​ពី​ស្ត្រី​រង​គ្រោះ​អស់​ចំនួន​២.៥០០.០០០៛ (​ពីរ​លាន​ហា​សិប​ម៉ី​ន​រៀល​) ​រត់គេច​ខ្លួន​បាត់​តែ​១​ថ្ងៃ​ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ ហើយ​លុយ​ដែល​ជនសង្ស័យ​បាន​យក​នោះ​ គឺ​ចាយ​អស់ហើយ​ ។

នៅ​ចំពោះ​នគរបាល​ការិយាល័យ​ជំនាញ​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ​រូបគេ​ពិតជា​បាន​ចាប់រំលោភ​អ៊ីនេះ​​ពិតមែន ​ដោយសារ​គាត់​នៅ​ម្នាក់ឯង​​ ​។ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពា​អ​និ​ថិ​ជន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រួច​ហើយ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។