ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុបលាតត្រដាង៖ «មាស» ក្លាយជាប្រភពចំណូលចម្បងសម្រាប់ទ្រទ្រង់សង្គ្រាមស៊ីវិលនៅស៊ូដង់

1 ម៉ោង មុន

សហភាព​អឹ​រ៉ុ​ប​-​ស៊ូ​ដង់ ៖ ក្រុមប្រឹក្សា​អឺរ៉ុប​អះអាង ​កាលពី​ថ្ងៃ​ទី​១៤​ កក្កដា​ ថា មាស​បាន​ក្លាយជា​ប្រភព​សំខាន់​នៃ​ចំណូល​សម្រាប់​ចំណាយ​ក្នុង​ការ​ធ្វើសង្គ្រាម​នៅ​ស៊ូ​ដង់​។

ស៊ូ​ដង់​ជា​អ្នក​ផលិត​មាសធំ​មួយ ក្នុង​ចំណោម​អ្នក​ផលិត​មាសធំ​ៗ​នៅ​ទ្វីបអាហ្វ្រិក​ ។ ធនធាន​នោះ​ ជា​ប្រភព​សំខាន់​នៃ​ចំណូល​របស់​ភាគី​ច្បាំង​គ្នា​ទាំង​២​នៅ​ស៊ូ​ដង់​។ កងកម្លាំង​ប៉ា​រ៉ា​ជា​អ្នកត្រួតត្រា​បណ្ដា​អណ្ដូងរ៉ែ​មាស​នៅ​តំបន់​ដា​ហ្វួ​រ ​និង​គ័​រ​ដូ​ហ្វា​ន ហើយ​កងទ័ព​ស៊ូ​ដង់​ជា​អ្នកត្រួតត្រា​អណ្ដូងរ៉ែ​មាស​នៅ​ភាគ​ខាងកើត ​និង​ខាងជើង​ប្រទេស​។

កាលពី​ឆ្នាំ​២០២៤ ​មាស​៣១​តោន​ ត្រូវ​បាន​នាំ​ចេញ​ដោយ​ខុសច្បាប់ ហើយ​បណ្ដា​អ្នកជំនាញ​ការ​យល់​ថា មាស​៤០​តោន​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ដោយ​លួចលាក់​ ។ មាស​ត្រូវ​បាន​នាំ​ចេញ កាត់​តាម​បណ្ដា​ប្រទេស​ជិតខាង​ពិសេស​អេ​ហ្ស៊ីប ឆា​ដ ​និង​លី​ប៊ី​មុន​ពេល​ទៅ​ដល់​ក្រុង​ឌូ​បៃ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​កន្លែង​ចម្រាញ់ ​និង​ធ្វើ​ពា​ណិ​ជ្ច​កម្ម​មាស​សំខាន់​នៃ​ពិភពលោក ​។

បណ្ដា​អ្នកជំនាញ​ការ​បាន​ព្រមាន​ថា ទណ្ឌកម្ម​នេះ​​របស់​សហភាព​អឹ​រ៉ុ​ប​តែឯង ​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ទប់ស្កាត់​ប្រភព​ហិ​រញ្ញវត្ថុ​សម្រាប់​ធ្វើសង្គ្រាម​ ។ សហភាព​អឺរ៉ុប​គ្រាន់តែ​ជា​អ្នក​នាំ​ចូល​មាស​មិន​ដល់​១០%​ផង​​នៃ​ពាណិជ្ជកម្ម​មាស​ពិភពលោក​ ៕