ប្រទេសចិន ៖ លោក MA XINGRUI សមាជិកដ៏មានឥទ្ធិពលមួយរូបនៃការិយាល័យនយោបាយបក្សកុំមុយនីស្តចិន ត្រូវបានដេញចេញពីបក្សដោយសារតែរឿងពុករលួយ ។ លោកជាមនុស្សទី៣ហើយក្នុងផ្ទៃការិយាល័យនយោបាយបក្សកុំមុយនីស្តចិនជាក្បាលម៉ាស៊ីនដឹកនាំចិន ត្រូវបានបណ្ដេញចេញពីបក្សចាប់តាំងពីឆ្នាំ២០២២មក ។

យោងតាមបទចោទប្រកាន់ចេញផ្សាយ ដោយបណ្ដាសារព័ត៌មានរដ្ឋ ដែលដកស្រង់ប្រភពពីអង្គការប្រឆាំងអំពើពុករលួយរបស់បក្សកុំមុយនីស្តចិនថា ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើពីខែមេសាមក ដោយលោកMA XINGRUI បានទទួលសំណូកនិងទទួលបានការបម្រើផ្លូវភេទ ។ លោកជាអ្នកជួយសម្រួលដល់អំពើពុករលួយរបស់គ្រួសារទ្រង់ទ្រាយធំ ។
បញ្ជីអំពើអាក្រក់ដែលចោទចំពោះ អតីតអគ្គលេខាបក្សខេត្តស៊ីនជាំងរូបនោះពិតជាវែង ។ លោកជាប់ចោទពីបទទទួលកាដូ
នានា និងប្រាក់ជួយបណ្ដាសមាជិកគ្រួសារលោកក្នុងការទិញផ្ទះទំនើបបាន ក្នុងតម្លៃទាបខ្លាំងជាងតម្លៃពិតប្រាកដ និងទទួលបានការបម្រើផ្លូវភេទ។
នេះជាការធ្លាក់់នរកសម្រាប់បុរសវ័យ៦៧ឆាំ្នរូបនោះ ពីដើមត្រូវបានកាសែតប្រជាជនចិនជាកាសែតផ្លូវការរបស់បក្ស ផ្ដល់
រហ័សនាមឲ្យថា សេនាប្រមុខវ័យក្មេងនៃឧស្សាហកម្មអវកាស ។ លោកMA XINGRUI បានឡើងឋានៈយ៉ាងលឿនដោយសារតួនាទីរបស់លោក ក្នុងកម្មវិធីអវកាសចិន មុនពេលត្រូវបានតែងតាំងជាប្រមុខបក្សខេត្តស៊ីនជាំងកាលពីឆ្នាំ២០២១ ។

ការបណ្ដេញលោកMA XINGRUIចេញពីបក្ស បង្ហាញជាថ្មីម្ដងទៀតថា ក្រោមការដឹកនាំរបស់លោកស៊ីជីនពីង ការិយាល័យនយោបាយ ជាស្ថាប័នកំពូល ដែលពីដើមមិនអាចប៉ះពាល់បានក្នុងផ្ទៃបក្ស លែងអាចផ្ដល់កិច្ចការពារណាមួយដល់បណ្ដាសមាជិកខ្លួនទៀតឡើយ ។ ក្រៅពីបណ្ដេញចេញពីបក្សលោកMA XINGRUIនឹងប្រឈមមុខការកាត់ទោសធ្ងន់ធ្ងរពីបទពុក
រលួយទៀត ៕

ចែករំលែកព័តមាននេះ