ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីររ៉ែ និងថាមពលខេត្តបោះពោងកំណត់ទីតាំងបូមខ្សាច់ កុំឱ្យរំលោ.ភ

57 វិនាទី មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី 15 កក្កដា មន្ទី​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង បាន​ចុះ​បោះ​ពោង​ចំនួន 24 ពោង នៅ​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​រក៍ ដើម្បី​កំណត់​ទីតាំង​ឱ្យ​ក្រុមហ៊ុន​ចំនួន 2 ធ្វើការ​បូម​ខ្សាច់ ឱ្យ​ស្រប​ទៅ​នឹង​អាជ្ញាប័ណ្ណ​របស់​ខ្លួន​។

មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ពោង​ទាំងអស់​មាន​ចំនួន 24 ពោង ត្រូវ​បាន​បោះ​ដើម្បី​កំណត់​ទីតាំង​ឲ្យ​ក្រុមហ៊ុន​ចំនួន 2 នៅ​កន្លែង​ផ្សេង​ពី​គ្នា​។

ទីតាំង​ទី​១ ស្ថិត​នៅ​ក្បែរ​កោះ​តា​ជោរ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល ទល់មុខ​ខេត្តព្រៃវែង ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ដែល​ជា​ដែន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ចតុមុខ​។

ទីតាំង​ទី 2 ស្ថិត​នៅ​ចំណុច​ឃុំ​ព្រែក​ខ្សាយ ( ក ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជា​ដែន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ហ្គោ​ប៊​ល ហ្គ្រី​ន រី​សស​ន៍​។

លោក ឆៃ វិចិត្រ អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ការ​បោះ​ពោង​កំណត់​ទីតាំង​បូម​ខ្សាច់​នេះ គឺ​ដើម្បី​ភាព​ងាយស្រួល​សម្រាប់​មន្ត្រី​ជំនាញ អាជ្ញាធរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ក្នុង​ការ​ត្រួតពិនិត្យ និង​តាមដាន​ពី​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន និង​ការពារ​មិន​ឱ្យ​មានការ​ប៉ះទង្គិច ជាមួយ​បងប្អូន​ប្រជា​នេសាទ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​ជំនាញ បាន​ដំឡើង​ទូ​កុងតឺន័រ​មួយ​គ្រឿង ដាក់​នៅ​មាត់ទន្លេ ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ធ្វើ​ជា​ស្នាក់​ការ​យាម​១ សម្រាប់​មន្ត្រី​ជំនាញ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​ត្រួតពិនិត្យ សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ផង​ដែរ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​