ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទឹកជួយសង្គ្រោះ! កម្លាំងពិសេសស្រុកស្រែអំបិល សម្រុកចម្លងក្រុមទេសចរជាប់គាំង ៤៦នាក់ ព្រមទាំងជួយពលរដ្ឋរងគ្រោះទឹកជំនន់ជាបន្ទាន់

3 ម៉ោង មុន

ស្រុកស្រែ​អំបិល ៖ អាជ្ញាធរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​ប៉ះពាល់​ពលរដ្ឋ​ជាង​១២០​គ្រួសារ និង​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ជាប់​គាំង​៤៦​នាក់ ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

ជាក់ស្តែង​អធិការដ្ឋាន ន​.​ប ស្រុកស្រែ​អំបិល បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ថា ៖ លោក​វរសេនីយ៍ទោ ដូង វ​ណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល បាន​បញ្ជា​កម្លាំង​អន្តរាគមន៍​ពិសេស សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ដង​ពែង ចូលរួម​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ដឹកនាំ​ដោយ​លោក ជា ច​ន្ទ័​កញ្ញា អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​សំណេះសំណាល​ប្រជាពលរដ្ឋ ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹក​ជន់​លិច ដំណាំ ស្រូវ លំនៅ​ឋាន នៅ​ក្នុងភូមិ​ព្រះ​អង្គ​កែវ និង​ភូមិ​បាក់​អង្រុត​ចំនួន​១២៧ គ្រួសារ ។

ក្នុង​នោះ​ក្រុម​ទេសចរណ៍ ដែល​ត្រូវ​បាន​ជាប់​គាំង​ដោយ​ទឹកជំនន់​លិច​ផូ​វ ក៏​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស ជួយ​សម្រួល​ចម្លង​ពួក​គាត់​បាន​ចំនួន​៤៦​នាក់ ស្រី ១១​នាក់ ឡើង​ដល់ទី​ទួល​សុវត្ថិភាព និង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​វិញ​ហើយ ៕