ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអាមេរិក-អ៉ីរ៉ង់ កាន់តែផ្ទុះឡើងខ្លាំង៖ អាមេរិកវាយ​ប្រហារ​តំបន់មជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈអ៉ីរ៉ង់ព្រមានបណ្តា​​រដ្ឋឈូងសមុទ្រ និងបដិសេធមិនឱ្យអាមេរិកគ្រប់គ្រងច្រក​​ហ័រមូស

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កាលពី​ថ្ងៃ​ទី​១៤​ កក្កដា​ អ៉ី​រ៉​ង់​វាយប្រហារ​នាវា​២​គ្រឿង​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស បណ្ដាល​ឲ្យ​ស្លាប់​នាវិក​ម្នាក់​ និង​របួស​៨​នាក់ ខណៈ​អា​មេ​រិ​កបាន​ដាក់​ការ​ហ៊ុម​ព័ទ្ធ​វិញ​ បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់ ហើយ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា អា​មេ​រិ​ក​នឹង​ត្រួតត្រា​ច្រក​សមុទ្រ​នោះ​ ។

កងទ័ព​អា​មេ​រិ​ក ​ក៏​បាន​វាយប្រហារ​ទីក្រុង​កំពង់​ផែ​អ៉ី​រ៉​ង់​BOUCHEHR ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ី​វិល​តែ​មួយ​គត់​របស់
អ៉ី​រ៉​ង់​។ អភិបាលរង​ខេត្ត​នោះ ​លោក​អេ​សាន់​ហ្សា​ហា​នី​យ៉ា​ន់​ថ្លែង​ថា ចំណុច​៤​នៃ​ទីក្រុង​នោះ​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល
​អា​មេ​រិ​ក ​។ ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ការ​ខូចខាត​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ី​​វិល​នោះ​នៅឡើយ​ ។

ការ​វាយប្រហារ​ដទៃ​ៗ​ទៀត​របស់​អា​មេ​រិ​ក​សំដៅ​ទីក្រុង​អា​បា​ដាន់ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ចំណាស់​ជាងគេ​បំផុត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ព្រមទាំង​ទីក្រុង​កំពង់​ផែ​MAHSHAHR ។ ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​ក៏​លាន់ឮ​នៅ​ខាងលិច​ក្រុង​បាន​ដា​អាប់​បាស់ ជិត​ច្រក​
សមុទ្រ​ហ័​រ​មូស​។ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​អ៉ី​​រ់ង់​ ។

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ក៏​ជា​គោលដៅ​វាយប្រហារ​ច្រើន​លើក​ពី​សំណាក់​អ៉ី​​រ៉​ង់​ដែរ​ ។ នាវា​ដឹក​ប្រេង​២​គ្រឿង​ត្រូវ​គ្រាប់​មី​ស៊ី​​ល
អ៉ី​រ៉​ង់​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​តាម​បណ្ដាញ​សង្ក​ម​ TRUTH SOCIAL​ថា អា​មេ​រិ​ក​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ហើយ​លោក​លើក​ពី​ការ​យកពន្ធ​២០%​ លើ​ថ្លៃ​បណ្ដា​ទំនិញ​ដឹក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ ។ លោក​អះអាង​ថា នោះ​ជា​ការ​បង់ថ្លៃ​ការពារ​សន្តិសុខ​របស់​អា​មេ​រិ​ក​ដែល​ដក​យក​២០%​នៃ​តម្លៃ​រាល់​ទំនិញ​ដឹក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ ។

អ៉ី​​រ៉​ង់​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ ​កក្កដា​ ថា​ ខ្លួន​បិទ​ជា​ថ្មី​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា ការ​វាយប្រហារ​របស់​អា​មេ​
រិ​ក​ក្នុង​ខេត្ត​អ័​រ​មូស​ហ្គា​ន់​សម្លាប់​បណ្ដា​សមាជិក​គ្រួ​សារ​របស់​ឆ្មាំ​ការពារ​ព្រៃឈើ​ម្នាក់ ក្នុង​នោះ​ មានកូន​ប្រុស​២​នាក់​និង​កូនប្រសា​ស្រី​ម្នាក់​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ខេត្ត​ដ​ខួរ​ហ្ស៊ី​ស្ថាន​អះអាង​ពី​ការ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​៣​នាក់ ក្នុង​ការ​វាយ​ប្រហារ​របស់​អា​មេ​រិ​ក​។


ប្រទេស​បា​រ៉ែ​ន​គូសបញ្ជាក់់​ថា ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​បាន​ស្ទាក់​កម្ទេច​មី​ស៊ី​​ល​ច្រើន​គ្រាប់ បាញ់​ចេញ​ដោយ​អ៉ី​​រ៉​ង់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​កក្កដា​ ។ ប៉ុន្តែ​ស្នូរ​ផ្ទុះ​លាន់ឮ​នៅ​ក្នុង​រដ្ឋធានី​បា​រ៉ែ​ន​ក្រុង​ម៉ា​ណា​ម៉ា​ ។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​​រ៉​ង់​អះអាង​ថា បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ និង​ដ្រូ​ន​ប្រឆាំង​ប្រទេស​នេះ ​។

អ្នកនាំពាក្យ​កងទ័ព​អ៉ី​​រ៉​ង់​ថ្លែង​ថា អ៉ី​​រ៉​ង់​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មិន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក ជ្រៀតជ្រែក​ក្នុង​ការ​គ្រប់គ្រង​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើយ និង​បាន​ព្រមាន​បណ្ដា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍៍​ថា រាល់​កិច្ចសហការ​របស់​ពួក​គេ​ជាមួយ​អា​មេ​រិ​ក នឹង​ចាត់​ទុក​ថា​ ជា​អំពើ​សង្គ្រាម​មួយ​។ អ្នកនាំពាក្យ​យោធា​អ៉ី​រ៉​ង់​ថ្លែង​ថា ការ​បើក​ច្រក​ហ័​រ​មូស​ឡើង​វិញ អាស្រ័យ​លើ​ការ​គោរព​ច្បាប់​របស់​អ៉ី​​រ៉​ង់ ​និង​ថា​រាល់​ការ​ប៉ុនប៉ង​ចង់​គ្រប់គ្រង​ច្រក​សមុទ្រ​នេះ​ ដោយ​កម្លាំង​នឹង​វាយ​ឲ្យ​បរាជ័យ​។

ម្យ៉ាងទៀត​អ៉ី​​រ៉​ង់​គូសបញ្ជាក់​ថា បាន​នាំ​ប្រេង​ចេញ​៨០​លាន​ធុង​រយៈពេល​២៦​ថ្ងៃ​ចុង​ក្រោយ​នេះ ទោះបី​អា​មេ​រិ​ក​ហាមឃាត់​វិញ​ការ​នាំ​ប្រេង​ចេញ​របស់​ប្រទេស​នេះ​ក្ដី​ ។ រដ្ឋមន្ត្រី​ប្រេង​អ៉ី​​រ៉​ង់​លោក​ម៉ូ​ហ៍​សេន​ប៉ាក់​នឺ​ហ្សា​ដ អះអាង​តាម​តេ​ឡេ​ក្រាម​ថា បណ្ដា​យន្តការ​ត្រូវ​បាន​រៀបចំ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​ដោយ​ទណ្ឌកម្ម​អា​មេ​រិ​ក​និង​ថា ការ​នាំ​ចេញ​ប្រេង​មិន​ជួប​ការ​លំបាក​ឡើយ​ ។ ពិតមែន​ហើយ​ក្រៅ​ពិ​ផ្លុ​វ​ទឹក​អ៉ី​រ៉​ង់​មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប្រទេស​ដទៃ​ទៀត​ ។ ដូច្នេះ​ ការ​ដឹក​ប្រេង​ចេញ​របស់​អ៉ី​​រ៉​ង់​អាច​ធ្វើ​កាត់​ប្រទេស​ទាំងនោះ​ ៕