ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកង់បីទៅទារលុយមិត្តភក្តិដែលខ្ចីម៉ូតូទៅបញ្ចាំ បែរជាត្រូវមិត្តនិងបក្ខពួកដេញវា.យ និង​វា.យកង់បី ផ្អើលភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យ២

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​កង់​បី​ទៅ​ទារ​លុយ​ពី​មិត្តភក្តិ ត្រូវ​មិត្ត​របស់​ខ្លួន​ដេញ​វាយ​មិន​បាន ក៏​នាំ​គ្នា​កាប់​បំផ្លាញ​កង់​បី​ឥណ្ឌា​គាត់​ថែម​ទៀត  ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់​កង់​បី​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​បើក​កង់​បី​ឥណ្ឌា​ទៅ​រក​មិត្ត​របស់​គាត់​ដែល​ធ្លាប់​បាន​ខ្ចី​ម៉ូតូ​របស់​គាត់​យក​ទៅ​បញ្ចាំ​រយៈពេល​ជាង​៥​ខែ​មក​ហើយ ក្នុង​គោលបំណង​ទារ​លុយ​ត្រឡប់​មក​វិញ ព្រោះ​មិត្ត​របស់​គាត់ បាន​សន្យា​ថា​នឹង​សង​លុយ​វិញ ជា​ថ្នូរ​ការ​មិន​ដាក់​ពាក្យបណ្តឹង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ មិន​ច្បាស់​ថា​មក​ពី​មាន​ទំនាស់​អ្វី​នោះ​ទេ មិត្ត​របស់​គាត់​និង​គ្នីគ្នា បាន​នាំ​គ្នា​ទាញ​ដំបង​និង​កាំបិត​ព្រួត​វាយ​គាត់ បណ្តាល​ឲ្យ​គាត់​ភ័យ​រត់គេច​ខ្លួន ហើយ​ពួក​គេ​ដេញ​តាម​វាយ​គាត់​មិន​ទាន់ ក្រុម​ជន​បង្កបាន​នាំ​គ្នា​ត្រឡប់​មក​វិញ វាយ​បំផ្លាញ​កង់​បី​ឥណ្ឌា​គាត់​បន្ថែម​ទៀត រួច​រត់គេច​ខ្លួន​បាត់​អស់​។

សូម​រម្លឹក​ថា បុរស​រង​គ្រោះ​ទើបតែ​ស្គាល់គ្នា​ជាមួយ​ជន​បង្ក​មួយ​រយៈ​នោះ​ទេ ហើយ​ត្រូវ​បាន​ជន​បង្ក​ជា​មិត្ត ខ្ចី​ម៉ូតូ​ម៉ាក NEX របស់​គាត់​យក​ទៅ​បញ្ចាំ ហើយ​សន្យា​អោយ​លុយ​វិញ កុំ​ប្តឹង​ប៉ូ​លី​ស តែ​មិន​នឹក​ស្មានថា​ពេល​មក​ទារ​លុយ បែ​ជា​ជួប​រឿង​បែប​នេះ ។

ក្រោយ​កើតហេតុ បុរស​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជនសង្ស័យ អនុវត្ត​បន្ត​តាម​នីតិវិធី ៕