រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធា រណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីខួបលើកទី៣០ នៃការបង្កើតសមាគមរដ្ឋាភិបាលថ្នាក់ក្រោមជាតិនៃតំបន់អាស៊ីឦសាន (Northeast Asia Regional Governments Association-NEAR) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីបណ្តាអង្គទូតនៃប្រទេសជាសមាជិក NEAR ព្រមទាំងតំណាងរដ្ឋបាលខេត្តខ្យង់សាងប៊ុកដូ និងអ្នក សារព័ត៌មានកូរ៉េ-អន្តរជាតិ។
កម្មវិធីនេះ បានរំលេចពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងសមាជិកទាំង៨០ របស់ NEAR ក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងមក និងបានបង្ហាញអំពីគម្រោង និងទិសដៅនៃការអនុវត្តការងារកិច្ចសហប្រតិបត្តិការរវាងNEAR និងប្រទេសជាសមាជិក ផងដែរ។
ក្នុងឱកាសថ្លែងសុន្ទរកថា ឯកអគ្គរាជទូត បានសម្តែងនូវក្តីរំពឹងថា តាមរយៈ NEAR ស្ថាប័នថ្នាក់ក្រោមជាតិរបស់កម្ពុជានឹងអាចពង្រឹងចំណងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ និងការអភិវឌ្ឍធនធានមនុស្សជាមួយបណ្តាប្រទេសផ្សេងទៀតដែលជាសមាជិករបស់ NEAR៕



ចែករំលែកព័តមាននេះ