ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ចុះ​ពិនិត្យនៅចំណុច​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ព្រំដែន​កម្ពុជា​-​ថៃ​

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ​បាន​ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រង់​ចំណុច​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

ប្រភព​បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប តិ៍ ទី​២០ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:២០​នាទី​ព្រឹក ក្រុម​អ្នក​សម្រប សម្រួល (CLG) នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដែល​រង​ផល​ប៉ះពាល់​នេះ គឺជា​ទីតាំង​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​ដែល​កំពុង​ប្រើប្រាស់​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ ហើយ​បាន​ទទួល​រង​ការ​ខូចខាត និង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​អាច​ស្តារ​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​បាន​វិញ​នៅឡើយ​ទេ ដោយសារ​ទីតាំង​នេះ​ត្រូវ​បាន​កង​កម្លាំងយោធា​ថៃ​វាយប្រហារ​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 កាលពី​ខែធ្នូ ឆ្នាំ​២០២៥​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទីតាំង​នេះ​ស្ថិត​ក្នុង ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណ​៨.២​គីឡូម៉ែត្រ​ពី​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ក្នុង​ការ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្តែង ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ដូចដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​៕