សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែឈើសម្បូរវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ប៉ុន្តែការញ៉ាំមិនត្រឹមត្រូវអាចធ្វើឱ្យបាត់បង់អត្ថប្រយោជន៍របស់វា។
១. យកផ្លែឈើជំនួសអាហារសំខាន់ទាំងស្រុង
ផ្លែឈើមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់ប្រភេទបានទេ។ គួរញ៉ាំអាហារឱ្យមានតុល្យភាព រួមមានប្រូតេអ៊ីន ខ្លាញ់ល្អ និងកាបូអ៊ីដ្រាត។
២. ញ៉ាំផ្លែឈើផ្អែមច្រើនក្នុងពេលតែមួយ
ដូចជា ស្វាយទុំ ទំពាំងបាយជូរ ខ្នុរ ចេកទុំ និងទុរេន។ ទោះជាស្ករធម្មជាតិក៏ដោយ ការញ៉ាំច្រើនអាចបង្កើនថាមពលដែលទទួលទាន និងមិនល្អសម្រាប់អ្នកកំពុងគ្រប់គ្រងទម្ងន់ ឬជាតិស្ករក្នុងឈាម។
៣. ចូលចិត្តផឹកទឹកផ្លែឈើជំនួសការញ៉ាំផ្លែឈើស្រស់
ការកិន ឬច្របាច់ជាទឹកអាចបាត់បង់ជាតិសរសៃ ហើយងាយផឹកបានច្រើនជាងការញ៉ាំផ្លែឈើទាំងមូល។ ដូច្នេះ គួរផ្តល់អាទិភាពដល់ការញ៉ាំផ្លែឈើជាបំណែក ដើម្បីទទួលបានជាតិសរសៃ និងងាយគ្រប់គ្រងបរិមាណ៕
ចែករំលែកព័តមាននេះ