ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ណា​ន ប្រទេស​ថៃ ប្រឈមនឹង​ទឹកជំនន់ ក្រោយ​កម្រិត​ទឹកទន្លេ បន្ត​កើនឡើងខ្ពស់

10 ម៉ោង មុន

ថៃ ៖ ខេត្ត​ណា​ន កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុងស្រុក​មឿង​ណា​ន ស្រុក​ភូ​ភៀ​ង និង​ស្រុក​វៀង​សា ខណៈ​ដែល​កម្រិត​ទឹកទន្លេ​ណា​ន​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ និង​ទឹក​ពី​តំបន់​ដើម​ទន្លេ​បន្ត​ហូរ​ចុះ​មក​ភាគ​ខាងត្បូង​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Khaosod English ។

អភិបាលខេត្ត លោក ឆៃ​ណា​រ៉ុ​ង វង់​យ៉ៃ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថានភាព​អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​បាន​ទទូច​ឱ្យ​តាមដាន​ការ​ជូនដំណឹង​ផ្លូវការ​យ៉ាង​ដិត​ដល់ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជម្លៀស​ទ្រព្យសម្បត្តិ យានយន្ត និង​ជន​ងាយ​រង​គ្រោះ​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព​ភ្លាម​ៗ ប្រសិនបើ​មាន​បញ្ជា​ឱ្យ​ជម្លៀស​ចេញ ៕