ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ថ្លើមធំ ចូល​លួច​កេះ​ស្នោរ​ត្រី​សាល​ម៉ុ​ន​បញ្ញើ​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក ឃាត់ខ្លួន​បន្ទាប់​ពី​ចូល​លួច​កេះ​ត្រី​សាល​ម៉ុ​ន ដែល​គេ​ផ្ញើ​តាម​ក្រុមហ៊ុន​កា​ពី​តូ​ល នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹក​ល្អ​ទី​៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ឈាន រស្មី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។ (​មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ចំណែក​ជន​រង​គ្រោះ ឈ្មោះ វន ជំនិត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុន​របរ បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល ស្នាក់​នៅផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​២៤២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​នគរបាល​ខណ្ឌទួលគោក បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​២២​និង​៥៥​នាទី​យប់ កម្លាំង​អធិការដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ផ្លូវ​លេខ​២៧១ កែង​និង​ផ្លូវ​លេខ​១៨២ ភូមិ​១ ក្រុម​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត​កេះ​ស្នោរ ត្រី​សាល​ម៉ុ​ន ពណ៌​ស ចំនួន​០១ (​ជា​របស់​ជន​រង​គ្រោះ​) ចាប់​យក​ពី​ជនសង្ស័យ​ខាងលើ​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕