ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ីវាយប្រហារទីក្រុងកៀវ សម្លាប់មនុស្ស ១៣នាក់ និងរបួសជាង ៤០នាក់

11 ម៉ោង មុន

ប្រទេសអ៊ុយក្រែន៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមមីស៊ីល និងដ្រូនពេញមួយយប់ទៅលើទីក្រុងកៀវ និងតំបន់ជុំវិញ កាលពីថ្ងៃទី២០ ខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។

អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា មនុស្ស ១២នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៣៣នាក់រងរបួស នៅក្នុងការវាយប្រហារដែលបានប៉ះពាល់ដល់តំបន់ចំនួន៣ ក្នុងទីក្រុងកៀវ។ ចំណែកនៅតំបន់ជុំវិញក្រុងកៀវ មានមនុស្សម្នាក់ស្លាប់ និង៧នាក់រងរបួស។

អាជ្ញាធរបានបញ្ជាក់ថា ការវាយប្រហារនេះពាក់ព័ន្ធនឹងដ្រូនប្រយុទ្ធ មីស៊ីលបាលីស្ទិក និងមីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុមសង្គ្រោះ និងក្រុមស្តារការខូចខាតបានបន្តប្រតិបត្តិការនៅតាមទីតាំងដែលរងការវាយប្រហារ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។

ក្រោយហេតុការណ៍នេះ អាជ្ញាធរក្រុងកៀវបានប្រកាសថ្ងៃទី២១ ខែសីហា ជាថ្ងៃកាន់ទុក្ខ ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ៕