ស៊ីម៉ាក់បោសសម្អាតគ្រា.ប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នាក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កម្លាំងអង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នា ជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមបណ្តាញសង្គមរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC ) បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្លាំង CMAC បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នា ជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នេះជាការស្រាវជ្រាវព័ត៌មាន និងរុករកតាមខ្សែគ្រាប់មីនតោនដែលបានដាក់ពង្រាយក្នុងសង្គ្រាម។

ប្រភពបានលើកឡើងថា ដីចម្ការនេះបានចាប់ផ្តើមប្រើប្រាស់ដោយភ្ជួររាល់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ន ។ នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ក៏ថាបាន ប្រសិនជាត្រាក់ទ័រ ឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រ និងសម្លាប់មនុស្សគ្មានសល់ឡើយ ។


ចែករំលែកព័តមាននេះ