ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិក និងអ៊ីរ៉ង់បន្តប្រឈមមុខគ្នា ខណៈការគំរាមបិទច្រកពាណិជ្ជកម្មកាន់តែខ្លាំង

35 វិនាទី មុន



​មជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បានព្រមានថា នឹងបន្តបិទផ្លូវពាណិជ្ជកម្ម និងផ្លូវនាំចេញប្រេង-ឧស្ម័នបន្ថែមក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ការវាយប្រហារយោធា។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីកងទ័ពអាម៉េរិកបានបើកការវាយប្រហារថ្មីលើគោលដៅយោធានៅអ៊ីរ៉ង់ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានថា នឹងកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនវិលត្រឡប់មកកាន់តុចរចា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែកក្កដានេះ។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់អះអាងថា បានវាយប្រហារលើគោលដៅអាម៉េរិកនៅហ្ស៊កដានី កូវ៉ែត និងបារ៉ែន ខណៈសម្ព័ន្ធមិត្តរបស់អាម៉េរិកបានប្រកាសថា បានស្ទាក់ចាប់ដ្រូន និងមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់។

ស្ថានការណ៍នេះបានធ្វើឱ្យភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលពិភពលោក៕