សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការសិក្សាថ្មីដែលបានចុះផ្សាយក្នុងទស្សនាវដ្តី BMJ Evidence-Based Medicine បង្ហាញថា លំហាត់ប្រាណស្រាលៗ ដូចជា យូហ្គា តៃជី និងការដើរ ឬរត់តិចៗ អាចជួយកាត់បន្ថយបញ្ហាគេងមិនលក់ ដោយធ្វើឱ្យគេងលក់បានលឿនជាងមុន គេងបានយូរជាងមុន និងភ្ញាក់កណ្តាលយប់តិចជាងមុន ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំ។
អ្នកជំនាញបញ្ជាក់ថា ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយស្ត្រេស បង្កើនការផលិតអ័រម៉ូន ដែលជួយគ្រប់គ្រងដំណេក និងធ្វើឱ្យគុណភាពនៃការគេងប្រសើរឡើង។
ទោះជាយ៉ាងណា អ្នកមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែកដំណេក ដើម្បីទទួលបានការព្យាបាលសមស្រប៕
ចែករំលែកព័តមាននេះ