ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវ៉ែតប្រកាសអាសន្ន ក្រោយស្ទាក់ចាប់បានដ្រូនសត្រូវ ២៤គ្រឿង បុកចូលដែនអាកាសខ្លួនក្នុងរយៈពេល ២ថ្ងៃ

1 នាទី មុន

ប្រទេសកូវ៉ែត៖ កងទ័ពជើងទឹក និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសកូវ៉ែត បានប្រកាសជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរកឃើញ និងវាយកម្ទេចដ្រូន​វាយប្រហាររបស់សត្រូវចំនួន ២៤ គ្រឿង ដែលបានព្យាយាមហោះចូលឈ្លានពានដែនអាកាសរបស់ខ្លួន នៅក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

បើតាមការបញ្ជាក់ពីខាងយោធា ការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់ដ្រូនមិនស្គាល់ប្រភពទាំងនេះ បានបណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយមិនមានបង្កឱ្យប្រជាពលរដ្ឋ ឬកងទ័ពណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡើយ ខណៈបច្ចុប្បន្នកងទ័ពកូវ៉ែតកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនៅតាមព្រំដែន៕