ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌ​ឫស្សី​កែវ ​បន្ត​ចុះឆែក​ឃ្លាំង​ស្តុក​សាច់​បង្កក ០៥​ទីតាំង​ទៀត ​តែ​រក​ពុំ​ឃើញ​មាន​ទំនិញ​ថៃ​ឡើយ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុ​ប ​និង​ចែកចាយ​សាច់​បង្កក ចំនួន​៥​ទីតាំង​ទៀត នៅ​ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫ​ស្សី​កែវ ​រួម​ទាំង​មន្ត្រី​ជំនាញ ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ​តែ​រក​ពុំ​ឃើញ​ទំនិញ​សាច់​បង្កក​ នាំ​ចូល​ពី​ប្រទេស​ថៃ​ឡើយ ​។

លោក ​ជិន ប៊ុ​ន​ធឿ​ន ​អភិបាល​ខណ្ឌ​ឫស្សី​កែវ ​និង​ជា​ប្រធានគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ២០២៦​នេះ កម្លាំង​ចម្រុះគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​សាច់​បង្កក និង​ម៉ាត ​មាន​ស្ដុក​ទំនិញ​បង្កក ដើម្បី​ចែកចាយ​បន្ត ចំនួន​០៥​ទីតាំង​ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ​បន្ថែម​ទៀត រួម​មាន​ ៖
-​ទីតាំង​សាច់​បង្កក​ទី​១ ស្ថិត​នៅផ្ទះ​៦៥៧ ផ្លូវ​៩៩R ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​
-ទីតាំង​សាច់​បង្កក​ទី​២ ស្ថិត​នៅផ្ទះ​លេខ​៣០៧០ ផ្លូវ​ល​9R ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំ​រះ​ទី​០២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​
-​ទីតាំង​សាច់​បង្កក​ទី​៣ ស្ថិត​នៅផ្ទះ​លេខ​១៥៨ ផ្លូវលំ ផ្ភូ​មិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​
-ទីតាំង​សាច់​បង្កក​ទី​៤ ស្ថិត​នៅផ្ទះ​លេខ​២៦២ ផ្លូវ​៥៩៨ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​
-និង​៥ទីតាំង​ម៉ាត ស្ថិត​នៅផ្ទះ​លេខ​៧៥ ផ្លូវ​១០០៣ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។

​ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា ទីតាំង​ទាំង​០៥​ខាង​លើ ​មិន​មាន​ទំនិញ​បង្កក ឬ​ទំនិញ​ផ្សេង​ៗ ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ឡើយ​។ ជាមួយ​គ្នា​នេះ ចំពោះ​ម្ចាស់​ទីតាំង​ទាំងអស់​ ក៏​បាន​សន្យា​ថា​ នឹង​មិន​នាំ​យក​ទំនិញ​បង្កក​ពី​ប្រទេស​ថៃ មក​លក់​នៅ​កម្ពុជា​ឡើយ​ ៕