ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន៤​នាក់ ពាក់ព័ន្ធ​ករណី​ឆបោ.ក​អន​ឡាញ និង​នាំ​ចូល​ទំនិញគេចពន្ធ ត្រូវ​បាន​សាលាដំបូង​ខេត្តស្ទឹង​ត្រែង សម្រេច​ឃុំខ្លួន

42 វិនាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចាត់​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង លើ​សំណុំរឿង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) និង​ការ​នាំ​ចូល​ទំនិញគេចពន្ធ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង​។ យោង​តាម​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦…

ខេត្តស្ទឹងត្រែង​៖​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចាត់​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង លើ​សំណុំរឿង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) និង​ការ​នាំ​ចូល​ទំនិញគេចពន្ធ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង​។

យោង​តាម​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ
ខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ជា​ជនជាតិ​ខ្មែរ​ចំនួន ៤​នាក់ រួម​មានឈ្មោះ ចាន់ ប៊ុ​ន​អែម​, ប៊ុ​ន​ថន ភក្តី​, ចាន់ លី​ណា និង តេ​ង គឹ​ម​ហុង​។ ចំណែក​ជន​សង្ស័យ​ផ្សេង​ទៀត រួម​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ SOONG ព្រមទាំង​បក្ខពួក​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គេចខ្លួន​នៅឡើយ​។​ជន​ត្រូវ​ចោទ​ទាំងអស់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​សំខាន់​ៗ​ចំនួន ២៖១.​បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)២. សមគំនិត​ក្នុង​អំពើ​ឆបោក និង​ការ​លួច​នាំ​ចេញ​-​ចូល​ទំនិញគេចពន្ធ​។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​ចម្រុះ​រួម​មាន មន្ត្រី​គយ និង​រដ្ឋាករ កង​រាជ​អាវុធហត្ថ និង​នគរបាល​ខេត្ត ក្រោម​ការ​ដឹកនាំ​សម្រប​ស​ម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​ទីតាំង​ក្រុម ហ៊ុន​ស្ទឹង​ត្រែង​សេ​កុង អឹ​ម​ផត អិ​ច​ផត ឯ​.​ក ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង ដោយ​បាន​ដកហូត​វត្ថុ តាង​រួម​មាន បារី​ចិន​ចម្រុះ​ម៉ាក​ជា​ច្រើន​ប៊ិ​ច ស្រា​ចម្រុះ​ម៉ាក​ជា​ច្រើន​កេស កុំព្យូទ័រ​យួរដៃ​ប្រើ​រួច ម៉ាក DELL ចំនួន​១២​គ្រឿង ទូរស័ព្ទ​ដៃ​ប្រើ​រួច ម៉ាក Iphone ចំនួន​៦៧៥​គ្រឿង Wifi Router ប្រើ​រួច​ម៉ាក ASUS ចំនួន​១២​គ្រឿង Key Bourd ប្រើ​រួច ម៉ាក AOC ចំនួន​២២០​គ្រឿង កុំព្យូទ័រ​ប្រើ​រួច​ALL IN ONE ម៉ាក CX&KL ចំនួន​៦៨​គ្រឿង CPU​ម៉ាក​WJCOOLMAN ចំនួន​២ គ្រឿង ទូរស័ព្ទ​ថ្មី ម៉ាក​HMD ចំនួន​៦៣​គ្រឿង IPAD ចំនួន​២៥​គ្រឿង សម្ភារៈ​ប្រើប្រាស់ និង​ម្សៅ​ដី​ចំនួន​១០​កេស និង​ឃាត់ ខ្លួន​ជនជាតិ​ខ្មែរ​ចំនួន​៤ (​បួន​) នាក់ ដែល​មាន​អត្តសញ្ញាណ​ដូច​ខាងលើ ដែល​បទល្មើស​នេះ​ប្រព្រឹត្ត​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី ៩ ខែឧសភា ឆ្នាំ​២០២៦​។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ខាងលើ​ដែល​នៅ​ក្នុង​ឃុំ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​គេចខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តី​ពី​គយ​។

បើ​តាម​អ្នក​ប្រកប​អាជីវកម្ម​ដឹក​អ្នកដំណើរ​ក្ន​៧​ង​ក្រុង​ស្ទឹង​ត្រែង​និយាយ​ថា ក្រុមហ៊ុន​ស្ទឹង​ត្រែង​សេ​កុង អឹ​ម​ផត អិ​ច​ផត ឯ​.​ក ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង ជា​ក្រុមហ៊ុន ដឹក​ជញ្ជូន​ភ្ញៀវ​និង​ទំនិញ​ចេញ​-​ចូល​ឡាវ​-​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ