យប់រំលងអធ្រាត្រ! ដើរល្បាតក្រោមស្ពានអាកាស៥មករា ប្រទះឃើញមុខសញ្ញា ២នាក់ ឆែកឆេររកឃើញឧបករណ៍កា.ច់កម៉ូតូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការវាយខ្នោះឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញឧបករណ៍សំរាប់កាច់កម៉ូតូជាប់ខ្លួន នៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមស្ពានអាកាស៥មករា សង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ខណៈមកដល់ចំនុចក្រោមស្ពានអាកាស៥មករា ក៍ប្រទះឃើញបុរសជនសង្ស័យ២នាក់ ពេលនោះជនសង្ស័យទាំង២នាក់ នៅពេលឃើញសមត្ថកិច្ចជនសង្ស័យធ្វើអាកប្បកិរិយា គួរឲ្យសង្ស័យ ទើបសមត្ថកិច្ចសម្រេចធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែរកឃើញ ឧបករណ៍សំរាប់កាច់កម៉ូតូជាប់ខ្លួនជនសង្ស័យ មួយឈុត ទើបសមត្ថកិច្ចចាប់វាយខ្នោះតែម្តង ។
ករណីនេះផងដែរ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសួរនាំនៅផ្នែកជំនាញនៃអធិការខណ្ឌទួលគោក ដើម្បីអនុវត្តនិតិវិធី ៕








ចែករំលែកព័តមាននេះ