សត្វប្រចៀវនៅលើពិភពលោកនេះ ត្រូវបានគេដឹងថា អាចមានប្រមាណជា១.៥០០ ប្រភេទ នៅក្នុងនោះប្រចៀវដែលគេស្គាល់ហើយមានវត្តមាននៅកម្ពុជា មានប្រមាណជា៨៤ ប្រភេទ ។ នេះបើតាមការស្រាវជ្រាវមួយរបស់អង្គការ FFI ដែលបានចេញផ្សាយកន្លងមក ។

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមប្រភេទសត្វប្រចៀវទាំងចំនួន៨៤ ប្រភេទ មាន១២ ប្រភេទជាសត្វប្រចៀវស៊ីអាហារ ឬប្រចៀវស៊ីអាហារបួស ពោល គឺជាសត្វប្រចៀវស៊ីតែផ្លែឈើ ។ ក្រៅពីនោះ គឺជាបប្រភេទសត្វប្រចៀវដែលភាគច្រើនស៊ីសត្វល្អិត ។
ដើម្បីដឹងអំពីជីវិតសត្វមួយប្រភេទនេះ ក្រុមអ្នកអភិរក្សបានកំពុងតែបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ។

ចែករំលែកព័តមាននេះ