ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូស​ឆាយដី​ធ្វើ​ទ្រុងមាន់​ ប្រទះ​ឃើញ​ព្រះ​​សីសៈ​ព្រះពុទ្ធ​បដិមា​ចំនួន​១៧​ និង​ស្បង់​ចីវរ​ជា​ច្រើន​​ តែ​ពុំ​មាន​អ្នកដឹង​ពី​ប្រវត្តិ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ព្រះ​​សីសៈ​ព្រះពុទ្ធ​បដិមា​ចម្លាក់​ចេញពី​ថ្ម ដែល​មាន​ទំហំ​ប៉ុន​ៗកដៃ​យ៉ាងតិច​ចំនួន​១៧​ ត្រូវ​បាន​គ្រួសារ​មួយ​ប្រទះ​ឃើញ​កប់​ក្នុង​ដី ដែល​គេ​រុំ​វេច​ខ្ចប់​ដោយ​ស្បង់​ចីវរ​ជា​ច្រើន​ជាន់​ផង កាលពី​រសៀល​ថ្ងៃ​ទី ២៩ សីហា នៅ​ចំណុច​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង នៅ​ពេល​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ កំពុង​ឈូស​ឆាយដី​នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​ធ្វើ​ទ្រុងមាន់​។

លោក ម៉ី សុខ​ខុ​ម វ័យ​ជាង​៥០​ឆ្នាំ និង ភរិយា​ឈ្មោះ រុណ រី​ណា អាយុ​៣០​ឆ្កាំ ជា​អ្នក​ប្រទះ​ឃើញ​ព្រះ​សីសៈព្រះពុទ្ធ​ព្រះ​បដិមា​ទាំង​១៧​ ខាងលើ​នោះ នៅ​ខាងក្រោយ​ផ្ទះ​គាត់ នៅ​ពេល​ពួក​គាត់​ឈូស​ឆាយដី​ចាស់ ដើម្បី​ធ្វើ​ទ្រុងមាន់​។ នេះ​បើ​តាម​ការ​បំភ្លឺ​ពី​ដំណើររឿង​នេះ​របស់​អ្នកស្រី រុណ រី​ណា​។

អ្នកស្រី​បាន​ប្រាប់​កោះសន្តិភាព​ថា ដី​ដែល​គាត់​ឈូស​ឆាយបំរុង​ធ្វើ​ទ្រុងមាន់​នោះ​ជា​ដី​ចាស់ មាន​សង់​ខ្ទម​និង​ដាំ​ដើមឈើ​ខ្លះ​ៗ​។ ពេល​នោះ​ស្វាមី និង រូប​គាត់​ក៏​បាន​រុះរើ​រោង​ចាស់​ចេញ ហើយ​ឈូស​ឆាយ​សម្អាត​ដី​។ គាត់​បាន​បញ្ជាក់​ថា ពេល​ដែល​ប្ដី​គាត់​គាស់​រម្លើង​ដើម​«​មន​»​ធំ​មួយ​ដើម ស្រាប់តែ​ប្រទះ​ឃើញ​ព្រះ​​សីសៈព្រះ​ពុទ្ធ​បដិមា​តូច​មួយ​ផុស​ឡើង ហើយ​គាត់​ក៏​រើស​មក​ពិនិត្យ​។

គ្រានោះ​ប្ដី៏​គាត់​ក៏​ជីក​កកាយ​ថែម​ទៀត ស្រាប់តែ​ឃើ​ព្រះ​​សីសៈព្រះពុទ្ធបដិមា​​ជា​ច្រើន​នៅ​ខាងក្រោម​ដើម​«​មន​» ដែល​ត្រូវ​គេ​រុំ ឬ វេច​ខ្ចប់​នឹង​ស្ក​បង់​ចីវរ​ជា​ច្រើន​ជាន់​។ អ្នកស្រី រុណ រី​ណា បាន​បញជាក់​ថា ពេល​ប្ដី​គាត់​ជីក​គាស់​យក​ព្រះ​​សីសៈ ចេញ​មក​ក៏​ប្រទះ​ឃើញ​ស្បង់​ចីវរ​ជា​ច្រើន​ទៀត មាន​ទាំង​ថង់យាម​របស់​ព្រះសង្ឃ​ផង​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ព្រះ​សីសៈ ព្រះ​ពុទ្ធ​បដិមា​ចំនួន​១៧​​ ខាងលើ​​នោះ ជា​ចម្លាក់​ថ្ម តែ​គេ​មិន​ស្កាល់​ប្រភេទ​ថ្ម តែ​គេ​មិន​ស្គាល់​ប្រភេទ​ថ្ម​នោះ​ទេ​។ ព្រះ​សីសៈ​ព្រះពុទ្ធបដិមា​មាន​តូច មាន​ធំ ប៉ុន​ៗ.​កដៃ ដែល​ត្រូវ​គេ​វេច​ខ្ចប់​នឹង​ស្បង់​ចីវរ​ច្រើន​ជាន់​កប់​នៅ​ក្នុង​ដី​។ ពុំ​មាន​ប្រភព ឬ គ្មាន​ចាស់​ព្រឹ​ទ្យ​ចា​រ្យ​ណា​ម្នាក់​នៅ​ក្នុងភូមិ បានដឹង​ឬ​បាន​ស្កាល់​ពី​ប្រវត្តិ​«​អ្នក​កប់​ព្រះ​សីសៈព្រះពុទ្ធបដិមា​​»​នេះ​ទេ​។

បើ​តាម​អ្នកស្រី រុណ រី​ណា បាន​បញ្ជាក់​ថា ទីតាំង​ដែល​ប្រទះ​ឃើញ​ព្រះ​សីសៈព្រះពុទ្ធបដិមា​ គឺ ជា​ដី​ប្អូន​ទិញ​ទុក​យូរហើយ តែ​មិន​គាត់​មិនដឹង​ពី​ប្រវត្តិ​ដី​នោះ​យ៉ាងណា​ទេ លុះដល់​ពេល​គាត់​និង​ស្វាមី​ឈូស​ឆាយ​បំរុង​ធ្វើ​ទ្រុងមាន់ បែរជា​ប្រទះ​ឃើញ​ព្រះ​សីសៈព្រះ​ពុទ្ធ​បដិមា​ជា​ច្រើន​អង្គ​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​អ្នកស្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់​និង​ស្វាមី រួម​ទាំង​អ្នក​ភូមិ​ផង បាន​សម្រេច​ប្រ​កេ​ន ព្រះ​​សីសៈព្រះពុទ្ធបដិមា​​ទាំង​១៧ និង​វ​ត្តុ​នានា ដែល​ពាក់ព័ន្ធ ជូន​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពោធិ​វង្ស​គ្រប់គ្រង​ហើយ​៕