ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រៀបចំ​ឱ្យ​អាជីវករ​​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​អគ្គី​ភ័យ​​ឆេះ​​ផ្សារ​នាគ​មាស អាច​ចូល​ទៅ​លក់​​ក្នុង​ទីតាំង​អតីត​ដី​មជ្ឈមណ្ឌល​ម៉​ង់​ឌី​យ៉ា​ល់​ជា​បណ្តោះអាសន្ន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៦​ថា ផល​ប៉ះពាល់​នៃ​គ្រោះ​អគ្គី​ភ័យ​នៅ​ទីតាំង​ផ្សារ​នាគ​មាស​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ គឺ​មានការ​ខូចខាត​អស់​ចំនួន ២១១​តូប ដែល​ជា​ប្រភេទ​តូប និង​ស្តង់​លក់​បន្លែ និង​ផ្លែ​ឈើ ប៉ុន្តែ​មិន​មាន​បង្ក​ជា​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​។

អ្នកនាំពាក្យ​បន្ថែម​ថា ជា​ដំណោះស្រាយ គឺ​ព្រឹក​នេះ​តំណាង​ក្រុមហ៊ុន​ផ្សារ និង​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ដំណោះស្រាយ​ក្នុង​ការ​រៀបចំ​ជូន​បងប្អូន​អាជីវករ​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់​មក​លក់​នៅ​ក្នុង​ទីតាំង​អតីត​ដី​មជ្ឈមណ្ឌល​ម៉​ង់​ឌី​យ៉ា​ល់​ជា​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ម្ចាស់​ផ្សារ និង​អាជ្ញាធរ​ធ្វើការ​សំអាត​សំណល់​រួចរាល់ ក្រុមហ៊ុន​ផ្សារ​នឹង​សាងសង់​តូប​ស្តង់​ជូន​អាជីវករ​ទៅ​តាម​ទំហំ និង​ទីតាំង​ដែល​មាន​កន្លង​មក នៅ​កន្លែង ដេ​ី​ម វិញ​។

លោកស្រី ដោ សម្ផស្ស បញ្ជាក់​ថា បងប្អូន​អាជីវករ​ទាំងអស់​ពិតជា​សប្បាយ​រីករាយ និង​បាន​សំដែង​នូវ​អំណរ​គុណ​ចំពោះ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ និង​បាន​ទទួលយក​តាម​ការ​រៀបចំ​នេះ ដោយ​មិន​មានការ​តវ៉ា​ណាមួយ​ឡើយ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​េ​ព​ញ​បាន​បញ្ជាក់​ក្រោយ​ប្រតិបត្តិការ​សង្គ្រោះ និង​កំពុង​ស្រាវជ្រាវ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា​នេះ​ថា គ្រោះ​អគ្គី​ភ័យ​នៅ​ទីតាំង​ផ្សារ​នាគ​មាស​នេះ គឺ​មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្ញេ​ី​សារ​ជូន​ជន​ឆ្លៀតឱកាស ជា​ពិសេស​ក្រុមប្រឆាំង​ក្រៅ​ស្រុក​មួយ​ក្តាប់​តូច កុំ​យក​ពេល​មាន ទុក្ខ លំបាក របស់​បងប្អូន​អា​ជីករ ទៅ​កេង​ចំណេញ​នយោបាយ​ស្មោ​គ​រោគ​របស់​ខ្លួន ពួក​គាត់​កំពុង​មានទុក្ខ​បាត់បង់​ទ្រព្យសម្បតិ្ត និង​ខាតបង់​ពេលវេលា​ប្រកប​អាជីវកម្ម ហើយ​ពួក​គាត់​បានដឹង​ច្បាស់​ជាងគេ​ទាំងអស់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​អ្វី​នោះ​។ លោកស្រី សង្កត់ធ្ងន់​ថា « ចឹ​ង​កុំ​ចូល​ចិត្ត​បំពុលបរិយាកាស​ពេក​» ៕