ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអំពូលភ្លើងលោតភ្លឹបភ្លែត ស្មានតែដាច់ភ្លើង ម្ចាស់ផ្ទះជាគ្រូពេទ្យមិនចាប់អារម្មណ៍ ក៏ដេកលក់ ស្រាប់តែភ្លើង​​ឆេះផ្ទះអស់គ្មាន​សល់ រត់គេចស្ទើរមិនទាន់

2 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ម្ចាស់ផ្ទះ ដែល​ជា​គ្រូពេទ្យ បំរើ​ការងារ​នៅ​ភ្នំពេញ កំពុង​នាំ​គ្នា​ដេក​លង់លក់ ខណៈ​ឃើញ​អំ​ពូ​ល​ភ្លើង​លោត​ភ្លឹបភ្លែត​ៗ ជា​ច្រើន​ដង​ស្មាន​តែ​ភ្លើង​រដ្ឋ​ដាច់ ពេល​ភ្ញាក់​ដឹងខ្លួន​ម្តង ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន រត់​ចេញ​ស្ទើរ​មិន​ទាន់ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប សំណាងល្អ​គ្មាន​នរណា​ម្នាក់​របួស​ឡើយ ឬ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

ហេតុការណ៍​ខាងលើនេះ បង្កការ​ភ្ញាក់ផ្អើល​​កើតឡើង​នៅ​វេលា​ម៉ោង ០២ និង ៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំនុច​ក្នុង ក្រុម​ទី ១៧ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ហើយ​ភ្លើង​រលត់​ទៅ​វិញ​ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​០៣,១០​នាទី​យប់ ថ្ងៃ​ដដែល ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាពនៅ វេលា​ម៉ោង ៥ និង ៤០ នាទី ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៦ នេះ​ថា ពិតជា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង សាងសង់​ពី​ថ្ម​ក្រោម ឈើ​លើ ប្រក់​ដំបូល​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី ដែល​មាន​ម្ចាស់​ជា​ជន​រង​គ្រោះ​ឈ្មោះ ប៉ែន ចាន់​ម៉ា​និ​ត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ​ជា​​គ្រូពេទ្យ (​បំរើ​ការងារ​នៅ​ឯ​រាជធានី​ភ្នំពេញ​)  មាន​ទីលំនៅ​ទីតាំង​កើតហេតុ ពិត ប្រាកដ​មែន ។

តាម​ប្រភព​បន្ត​ថា ករណី​ឆេះ​ផ្ទះ​ខាងលើ​នោះ បណ្តាល​ឱ្យ​ខូចខាត​បាត់បង់​រួម​មាន​៖ ​ខូចខាត​ផ្ទះ​ទំហំ ០៥ម៉ែត្រ​ x ០៩ម៉ែត្រ​ ទាំងស្រុង ។​.​ខូចខាត​​រថយន្ត​​ម៉ាក ព្រូស ពណ៌​ប្រផេះ ចំនួន​០១​គ្រឿង ។ ​ខូចខាត​ម៉ូតូ​ម៉ាក Today ចំនួន​០១​គ្រឿង ។ -​ខូចខាត​ម៉ាស៊ីន​បោកគក់ ចំនួន​០១ គ្រឿង ។ -​ខូចខាត​ទូរ​ទឹកកក ចំនួន​០១ គ្រឿង​។ -​ខូ​ខាត​គ្រឿង​សង្ហា​រឹម​មាន គ្រែ​ដេក ពូក កង្ហារ​  និង សម្ភារៈ​ផ្ទះបាយ មួយ​ចំនួន ។ -​ខូចខាត​សម្លៀក បំពាក់​មួយ​ចំនួន ។

ប្រភព​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ ដោយ​មាន​កងកម្លាំង​នគរ បាល​បាន​ជួយ​អន្តរាគមន៍​ពី​អង្គភាព​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប សរុប​ចំនួន​០៣​គ្រឿង​បាន​ប្រើប្រាស់ ទឹក​អស់​០១​ឡាន​របស់​អង្គភាព​នគរបាល​ខេត្ត​។ មូលហេតុ ៖ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​តាម​ការ​បំភ្លឺ​ផ្ទាល់មាត់​របស់​ជន​រង​គ្រោះ​នៅ​ចន្លោះ​ម៉ោង ០០ និង ៣០​នាទី​.​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​កើតហេតុ អំ​ពូ​ល​ភ្លើងអគ្គិសនី​មាន​សភាព​លោត​លឺ​ភ្លឹបភ្លែត​ៗ ច្រើន​ដង ​ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​ហើយក៍​បាន​ដេក​លក់​បន្ត​លុះ​ពេល​អណ្តាតភ្លើង​ឆេះ​ឡើង​ខ្លាំង​ទើប​ភ្ញាក់​ដឹងខ្លួន​។

បច្ចុប្បន្ន ផ្ទះ​របស់ ពលរដ្ឋ ( ជា​គ្រូពេទ្យ​បំរើ​ការងារ​នៅ ឯ រាជធានី​ភ្នំពេញ​) ដែល​ឆេះ អស់នោះ បើ​គិត​ជា​ទឹកប្រាក់ ប្រមាណ​ជាង ២០០០០ ដុល្លារ សហរដ្ឋអាមេរិក ៕