ជនម្នាក់គា.ស់ទូចម្រោះទឹកស្អាត លួចយកលុយបានសម្រេច តែអស់លក្ខណ៍ត្រឹមម្ចាស់ឃើញទាន់តាមកាមេរ៉ាសុវត្ថិភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទូចម្រោះទឹកស្អាតលួចយកលុយបានសម្រេច តែត្រូវបានម្ចាស់មើលឃើញតាមកាមេរ៉ាសុវត្ថិភាព តាមដេញចាប់បានមកវិញ រួចប្រគល់ជូនសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោងជិត១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្ទះជាពលរដ្ឋមួយកន្លែង តាមបណ្ដោយផ្លូវបេតុងដែលស្ថិតនៅក្នុងភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា សមត្ថកិច្ចបានដកហូតវត្ថុតាងលុយមួយចំនួន ដែលជនសង្ស័យគាស់យក ពីក្នុងទូរទឹកចម្រោះ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានអោយដឹងថា មុខផ្ទះរបស់គាត់បានដាក់ទូទឹកចម្រោះមុខផ្ទះ ដើម្បីអោយពលរដ្ឋទិញទឹកយកទៅប្រើប្រាស់ លុះមកដល់ម៉ោងកើតហេតុ ពួកគាត់បានមើលតាមកាមេរ៉ាសុវត្ថិភាព ក៍ឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគាស់ទូទឹកចម្រោះប្រមូលយកលុយ ក្នុងនោះហើយគេចចេញទៅតែ ពេលនោះត្រូវបានពួកគាត់ជាម្ចាស់ផ្ទះបានបើកទ្វារដេញតាមចាប់ឃាត់បានជនសង្ស័យរូបនោះ រួមទាំងវត្ថុតាងលុយមួយចំនួនប្រគល់អោយសមត្ថកិច្ចសួរនាំតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ក៍ដូចគ្នាជនរងគ្រោះទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរនិងបន្តទៅតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ