ទៅរកគូទំនា.ស់ ២ដងតែមិនជួប បែរជាកា.ប់ផ្តា.ច់ជីវិតបងប្រុសធម៌ខ្លួនឯងវ័យ ៧៤ឆ្នាំ ដែលគ្មានទំនា.ស់អ្វីសោះ
- ភ្នំពេញ
ខេត្តកណ្ដាល៖ ជនប្រើប្រាស់គ្រឿងញៀនម្នាក់ មានចរិកកាចសាហាវឃោរឃៅខ្លាំងណាស់ បានកាន់កាំបិតផ្គាក់ទៅរកកាប់បុរសម្នាក់ទៀត ដែលជាគូទំនាស់របស់ខ្លួននៅចំណុចបន្ទប់ជួល(រោងជាង)មួយកន្លែង ប៉ុន្តែទៅរក២ដងមិនបានជួបឡើយ ឃើញតែបុរសម្នាក់ទៀតដែលត្រូវជាបងធម៌របស់ខ្លួន(ជនដៃដល់) និងប្រពន្ធកំពុងស្ថិតនៅទីនោះ ។ ស្រាប់តែជនកំណាចខាងលើ ស្ទុះទៅកាប់កាប់បងធម៌ខ្លួនឯងទាំងមិនមានទំនាស់និងគ្នាទៅវិញ ហើយទោះបីជាជនរងគ្រោះព្យាយាមរត់គេចខ្លួន ដើម្បីរស់យ៉ាងណា ក៏ជននេះមិនព្រមលើកលែងដែរ គឺតាមកាប់រហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មកជនដៃដល់ខាងលើ ក៏ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល និងនគរបានប៉ុស្តិ៍ព្រៃពួច ធ្វើការឃាត់ខ្លួនបាន រួចនាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលជិតរោងជាង ស្ថិតនៅក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលបានប្រាប់ឲ្យដឹងថា ឃាតករដៃឆៅរូបនោះឈ្មោះតុង វ៉ាន់ហេង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិម្រម ឃុំម្រម ស្រុកអង្គជ័យ ខេត្តកំពត ។ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ជននេះបានប្រើប្រាស់កាំបិតផ្គាក់ដងឫស្សីប្រវែង០.៧៤ម៉ែត្រធ្វើជាអាវុធកាប់សម្លាប់ជនរងគ្រោះ ។ ដោយឡែកបុរសរងគ្រោះឈ្មោះ សន ង៉ាន អាយុ៧៤ឆ្នាំ មានស្រុកកំណើត នៅភូមិពោធិ៍អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តថា បើគិតពីអាយុអ្នកទាំង២ ជនរងគ្រោះអាចធ្វើជាឪពុករបស់ជនដៃដល់បាន ប៉ុន្តែអ្នកទាំង២បានរាប់អានគ្នាធ្វើជាបងប្អូនធម៌និងគ្នាទៅវិញ ហើយទីបំផុតបងធម៌បានស្លាប់ក្រោមផ្លែកាំបិតប្អូនធម៌ដែលជាមនុស្សប្រើប្រាស់គ្រឿងញៀន ។ ចំណែកជនដៃដល់រូបនោះបានមានទំនាស់ជាមួយបុរសម្នាក់ឈ្មោះហេង អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលជិតបុរសរងគ្រោះឯណោះទេ ហើយពុំដែលមានទំនាស់ ឬមានគំនុំជាមួយជនរងគ្រោះម្ដងឡើយ ប៉ុន្តែដោយសារតែក្រពុលមុខ និងឥទ្ធិពលថ្នាំញៀន ទើបរកគូទំនាស់មិនឃើញ ក៏កាប់បងធម៌ខ្លួនឯងកាត់សាញរហូតដល់ស្លាប់តែម្ដងទៅ ។
បើតាមសាក្សីម្នាក់បានបំភ្លឺប្រាប់នគរបាលថា នៅវេលាព្រឹកថ្ងៃកើតហេតុជនជនដៃដល់បានកាន់កាំបិតប៉័ងតោ១ទៅរកឈ្មោះហេង ដែលធ្លាប់បានឈ្លោះប្រកែកគ្នាកន្លងមក តែមិនបានជួបនោះទេ ដោយឈ្មោះហេង មិននៅបន្ទប់ជួលឡើយ ហើយជនដៃដល់ក៏បានចាកចេញបាត់ទៅ ។ លុះដល់វេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃដដែលជននោះក៏បានកាន់កាំបិតផ្គាក់១ដើមទៅរកឈ្មោះ ហេង នៅបន្ទប់ជួលខាងលើម្ដងទៀត ប៉ុន្តែនៅតែមិនបានជួបឈ្មោះហេង ដដែល ហើយបានឃើញបុរសរងគ្រោះដែលជាបងធម៌ និងប្រពន្ធកំពុងស្ថិតនៅខាងមុខបន្ទប់ស្នាក់នៅនោះ ។
សាក្សីដដែលបានប្រាប់នគរបាលបន្តថា ខណៈនោះជនកំណាចខាងលើក៏បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ១កាំបិតទាំងកំរោលទាំងដែលគ្មានទំនាស់អ្វីជាមួយគ្នាសោះ ហើយភ្លាមៗនោះបុរសរងគ្រោះបានព្យាយាមរត់ពួននៅក្នុងបន្ទប់មួយទៀត នៅជិតនោះដើម្បីបានរស់រានមានជីវិត ។ ប៉ុន្តែជនដៃដល់ពុំបានលើកលែងនោះទេ បានដេញតាមរួចកាប់ទម្លាយទ្វារបន្ទប់រហូតដល់របើក បន្ទាប់មកបុរសរងគ្រោះ បានរត់ចេញក្រៅវិញបានជាង៣ម៉ែត្រពីបន្ទប់ជួល ប៉ុណ្ណោះ ក៏ត្រូវជនជាឃាតករដេញកាប់រហូតដល់ស្លាប់នៅនិងកន្លែង រួចយកកាំបិតផ្គាក់ទៅបោះចោលពីកន្លែងកើតហេតុចម្ងាយប្រមាណ៣០០ម៉ែត្រ ហើយគេចខ្លួនតែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល កម្លាំងព្រហ្មទណ្ឌស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ខាងលើ រួចនាំយកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកយោងតាមការពិនិត្យស្លាកស្នាមនៃសពនៅផ្នែកក្បាលឆ្អឹងលលាដ៏ក្បាលពុំមានស្លាកស្នាមបែកបាក់ទេ ក្រៅពីនេះ មានស្លាកស្នាមប្រវែង១៧ ស.ម ពីក្រោមចង្កាខាងស្ដាំទៅក្រោមគុម្ពត្រចៀកឆ្វេងជំរៅដល់បំពងកផ្នែកខាងមុខ ។
ស្នាមពីគុម្ពត្រចៀកដើ់មបំពងកប្រវែង៣ស.ម ,ក្រោមចង្ការបួសប្រវែង០៨ស.មជំរៅដល់បំពងក , នៅផ្នែកដងខ្លួនសពមានស្លាកស្នាមដាច់ស្បែកពីខាងក្រោមក្លៀកស្ដាំប្រវែង១២ ស.ម ,ផ្នែកអវៈយវៈរបួសរយះប្រអប់ដៃខាងស្ដាំប្រវែង៦ស.ម ,របួសលើខ្នងប្រអប់ដៃបាក់ឆ្អឹង, របួលលើបណ្ដោយស្របម្រាមកូនដៃខាងឆ្វេងប្រវែង០៣ ស.ម ,របួលខាងក្រោមចំហៀងប្រអប់ដៃខាងឆ្វេងមុតជ្រៅដាច់ឆ្អឹងប្រវែង០៥ ស.ម ៕








ចែករំលែកព័តមាននេះ