ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ឃុំមួយចំនួន ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤

1 ម៉ោង មុន

ខេត្តកណ្តាល ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែសីហា​នេះ​ថា ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​ថា ជន​ជាប់​ឃុំ​មួយ​ចំនួន ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤(​ម​៤)​។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយនឹង​សមត្ថកិច្ច​គោលដៅ​ពាក់ព័ន្ធ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឧត្ដម​អគ្គានុរក្ស​.១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានឱ្យ​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព ៕