ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានចេញសារពញាក់ពលរដ្ឋ ឲ្យយកចិត្តទុកដាក់នឹងជំងឺឆ្កែឆ្កួតថា វា គឺជាជំងឺគ្រោះថ្នាក់ដល់ជីវិត។
ប្រភពដដែលបានបន្តថា ជំងឺនេះគ្រោះថ្នាក់ ប៉ុន្តែអាចការពារបាន ដូច្នេះសូមកុំប្រហែស ។
ដើម្បីបង្ការ និងការពារជំងឺនេះ គឺយើងគួរជៀសវាងការប៉ះពាល់លេង ឬផ្តល់ចំណីដល់សត្វអនាថា ហើយគួរបង្រៀនកុមារកុំឱ្យរំខានសត្វ ខណៈពេលវាកំពុងស៊ីចំណី កំពុងដេក ឬកំពុងថែរក្សាកូន ។

នៅក្នុងករណីមានអ្នកណា ត្រូវសត្វខាំ ឬក្រញៅ វិធានការបន្ទាន់ គឺសូមធ្វើការលាងរបួសជាមួយទឹក និងសាប៊ូ ដោយបង្ហូរទឹកលើរបួសយ៉ាងតិច ១៥នាទី ប៉ុន្តែក៏កុំភ្លេចទៅទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត តាមការណែនាំរបស់គ្រូពេទ្យ ។
ជំងឺនេះសាហាវ ដែលអាចបង្ការបាន ប៉ុន្តែប្រសិនបើធ្វេសប្រហែស ហើយយើងកើតជំងឺនេះហើយនោះ ការព្យាបាលលែងមានប្រសិទ្ធភាពហើយ ៕
ចែករំលែកព័តមាននេះ