គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ចុះរុះរើសំណង់តូបនៅមុខខ្លោងទ្វារវត្តអង្គខ្មៅ ក្នុងស្រុកសំរោងទង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ដើម្បីរក្សាសោភ័ណភាពនៅតាមបណ្តាលមូលដ្ឋាន អាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមក្នុងការសហការអភិវឌ្ឍន៍ ការរុះរើសំណង់តូបដែលធ្វើការសាងសង់រំលោភលើដីចំណីផ្លូវ ដែលទីតាំងមានការអាស្រ័យផលចំនួន៦គ្រួសារ នៅចំណុចខាងមុខក្លោងទ្វារវត្តអង្គខ្មៅ និងមុខអនុវិទ្យាល័យអង្គខ្មៅ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការរុះរើធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចូលរួមសហការដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋដែលពាក់ព័ន្ធ តាមគោលការណ៍ស្ម័គ្រចិត្ត។ ការអនុវត្តនេះយោងស្មារតីអង្គប្រជុំថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ កន្លងទៅ។
លោក ហន ភក្តី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើដោយលោក អ៊ុ ដេត អភិបាលរងស្រុកសំរោងទង និងជាប្រធានគណៈកម្មាធិការចុះអនុវត្ត បានបន្តដឹកនាំក្រុមកាងារស្រុកបានចុះត្រួតពិនិត្យ និងតាមដាន លើការរុះរើសំណង់តូបដែលរំលោភលើដីចំណីផ្លូវ ដើម្បីបញ្ចប់ឱ្យបានទាំងស្រុង ដែលទីតាំងមានការអាស្រ័យផលចំនួន៦គ្រួសារ នៅចំណុចខាងមុខក្លោងទ្វារវត្តអង្គខ្មៅ និងមុខអនុវិទ្យាល័យអង្គខ្មៅ បន្ទាប់ពីមានការចូលរួមសហការដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋដែលពាក់ព័ន្ធ តាមគោលការណ៍ស្ម័គ្រចិត្ត។
លោកអភិបាលរងខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមបញ្ឃប់រាល់សកម្មភាពរំលោភប្រើប្រាស់ដីចំណីផ្លូវ ដើម្បីរក្សាសោភ័ណភាពនៅមូលដ្ឋាន ហើយអាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមក្នុងការសហការអភិវឌ្ឍន៍ទាំងអស់គ្នា៕
















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ