ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះប្រើប្រាស់ទូរស័ព្ទឱ្យមានសុវត្ថិភាពខ្ពស់ ដើម្បីការពារភ្នែក និងឆ្អឹងខ្នង

5 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាគម្លាតសុវត្ថិភាពពីអេក្រង់ទូរស័ព្ទក្នុងចម្ងាយពី ៣៣ ទៅ ៥០ សង់ទីម៉ែត្រ ឬប្រហែលមួយផ្ទាំងដៃ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការទប់ស្កាត់បញ្ហាភ្នែកស្ងួត ព្រិល និងការឈឺក្បាលដែលបណ្តាលមកពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។

ក្រៅពីការកំណត់ចម្ងាយ អ្នកគួរជៀសវាងការឱនក្បាលចុះក្រោមយូរពេកដែលបង្កឱ្យមានជំងឺឈឺក្អក ឬឈឺឆ្អឹងកងក ដោយត្រូវប្តូរមកជាការលើកទូរស័ព្ទឱ្យស្មើនឹងកម្រិតភ្នែកវិញ ហើយអាចប្រើខ្នើយទ្រកែងដៃ ឬជើងទម្រជំនួយ ដើម្បីរក្សាឆ្អឹងខ្នងឱ្យត្រង់នៅពេលប្រើប្រាស់បានយូរ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>