រាជធានីភ្នំពេញ ៖ ប្រភពមន្ទីរពេទ្យកាល់ម៉ែត្រ បានអោយដឹងថា ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ ៖
១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ
២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសង្ខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល
៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ
៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗទេ វាអាចបណ្តាលអោយឈឺ និងណែនត្រចៀក
៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។
ប្រភពក៏បានណែនាំថា សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែតក្នុងករណីការតឹងច្រមុះ និងហៀរសំប៉ោរបន្តលើសពីមួយអាទិត្យ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ ៕

ចែករំលែកព័តមាននេះ