រដ្ឋបាលខេត្តកំពង់ស្ពឺក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូកឆ្នាំ២០២៦
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី ក្នុងពិធីប្រណាំងទូក ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ព្រមទាំងកីឡាករ កីឡាការិនី ផងដែរ។

ការរៀបចំពិធីក្រុងពាលីរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីសុំម្ចាស់ទឹកដីជួយផ្ដល់ពរជ័យ សិរីមង្គល វិបុលសុខ ដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តកំពង់ស្ពឺ ទាំងមូលសមប្រកបដោយសេចក្តីសុខចម្រើនតរៀងទៅ ។

សូមបញ្ជក់ផងដែរថា ខេត្តកំពង់ស្ពឺនឹងរៀបចំពិធីប្រណាំងទូកចំនួន១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៦ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានទូកង ទូកខ្ទះត្នោត សរុប៦៧គូរ មកពីតាមបណ្តាក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងមូល ៕











ចែករំលែកព័តមាននេះ