ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិក-អ៊ីរ៉ង់ បើកកិច្ចចរចាសម្ងាត់ដោយប្រយោលនៅប្រទេសកាតា

1 ម៉ោង មុន

ប្រទេសកាតា៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមការចរចាដោយប្រយោលជាសម្ងាត់មួយនៅទីក្រុងដូហា ប្រទេសកាតា ដោយមានកាតានិងប៉ាគីស្ថានជាអ្នកសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយលើការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានព្រមព្រៀងកាលពីថ្ងៃទី១៧ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១ ខែកក្កដានេះ។

កិច្ចពិភាក្សាដ៏តានតឹងនេះ ផ្តោតសំខាន់លើបញ្ហាក្តៅពីរគឺ ការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ និងការធានាសន្តិសុខផ្លូវទឹកនៅតំបន់ច្រកសមុទ្រ Hormuz។

កិច្ចចរចានេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ ជាពិសេសជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាម៉េរិក និងការបង្កកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់នៅបរទេស។ ទំនាក់ទំនងនេះបានចាប់ផ្តើមមានពន្លឺវិជ្ជមានឡើងវិញ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយនៅទីក្រុងអ៊ិស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ដែលជាគ្រឹះក្នុងការបើកផ្លូវឱ្យមានជំនួបតាមដានលទ្ធផលនៅទីក្រុងដូហានាពេលនេះ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×