ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី ក.ប.ប. ខេត្តតាកែវ និងខេត្តកណ្តាល ដកហូតនិងដុតកម្ទេចចោលប្រហិត និងសាច់បង្កកខូចគុណភាពជិត ១៧តោន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​តួនាទី​និង​ភារកិច្ច ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​ផ្ត​ល់អណ​ត្តិ​ដោយ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់ និង​ធានា​នូវ​ការ​ធ្វើ​ធុរកិច្ច​ដោយ​សុចរិត មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តតាកែវ និង​ខេត្តកណ្តាល បាន​ចុះ​បំពេញការងារ​ដូច​ខាងក្រោម ៖

១. មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បាន​ចូលរួម​ត្រួតពិនិត្យ និង​ធ្វើតេស្ត​បឋម​លើ​ទំនិញ​ប្រហិត​ហត​ដក ចំនួន ១៤​បាវ ស្មើនឹង ៤៣៤​គី​ទ្បូ​ក្រាម និង​ប្រហិត​សាច់​ក្តាម ចំនួន ៥​កេស ស្មើនឹង ៥០​គី​ទ្បូ​ក្រាម ដែល​បាន​ឃាត់​ទុក​ដោយ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​។

ជា​លទ្ធផល មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. ខេត្តតាកែវ បាន​រក​ឃើញ​ទំនិញ​ទាំង​ពីរ​មុខ​នេះ បាន​ដឹក​ជញ្ជូន​មិន​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស និង​មិន​មាន​អនាម័យ​ត្រឹមត្រូវ​(​ខូចគុណភាព​) និង​មិន​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​។ ដោយ​មានការ​ឯកភាព​គ្នា​រវាង​សមត្ថកិច្ច​ចម្រុះ ទំនិញ​ត្រូវ​បាន​ដកហូត និង​ដុត​កម្ទេច​ចោល នូវ​ទំនិញ (​ប្រហិត​ក្តាម និង​ហ៊​ត​ដក​) ចំនួន ១៤​បាវ និង ៥​កេស ស្មើនឹង ៤៨៤ គីឡូក្រាម តាម​នីតិវិធី​ជា​ធរមាន ។

២. មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង អាជ្ញាធរ​ពាក់ព័ន្ធ ក្រោម​ការ​សម្របសម្រួល​នីតិវិធី និង​ឯកភាព​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ធ្វើការ​ដុត​កម្ទេច​ចោល​ទំនិញ​ជា​សាច់​បង្កក និង​ទំនិញ​ប្រហិត​មួយ​ចំនួន សរុប​ចំនួន​១៦,២៤០​គីឡូក្រាម ដែល​បាន​រក​ឃើញ​នៅ​តាម​ទីតាំង​ឃ្លាំង​ស្ដុក និង​ចែកចាយ​ក្នុង​ខេត្តកណ្តាល នា​ពេល​កន្លង​មក នៅ​ទីលាន​សម្រាម​ខណ្ឌដង្កោ ។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ធានា​ឱ្យ​មានការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ដោយ​សុចរិត និង​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​អំពើ ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​អត្ថប្រយោជន៍​អ្នក​ប្រើប្រាស់ ឬ​ប៉ះពាល់​ដល់​សុវត្ថិភាព​ម្ហូបអាហារ តាម​រយៈ​លេខ​ទូរ​សព្ទ​សាធារណៈ​របស់​ក្រសួងពាណិជ្ជកម្ម ១២៦៦ ដោយ​អនុគ្រោះ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>