ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេណេស៊ុយអេឡា៖ អព្ភូតហេតុរកឃើញក្មេងអាយុ៣ឆ្នាំម្នាក់នៅរស់ ក្រោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរអស់រយៈពេល៦ថ្ងៃ

20 នាទី មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ពិតជា​រឿង​អ​ស្ចា​រ្យនឹក​ស្មាន​មិន​ដល់ ដែល​ក្រោយ​៦​ថ្ងៃ​នៃ​ការ​រញ្ជួយ​ដី​២​ស្ទើរ​ដំណាលគ្នា​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្រុម​អ្នក​ជួយ​សង្គ្រោះ​ហ្ស៊​ក​ដា​នី​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០​ មិថុនា ពី​ការ​រក​ឃើញ​ក្មេង​ម្នាក់​អាយុ​៣​ឆ្នាំ​នៅ​រស់រាន​មានជីវិត ​។ កុមារ​រូប​នេះ ​ក្រោយ​រក​ឃើញ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ ។

ការ​រញ្ជួយ​ដី​ខ្លាំង​ទាំង​២​នោះ តាម​តុល្យការ​ថ្មី ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​យ៉ាងតិច​១៩៤៣​នាក់ និង​អ្នក​របួស​ជាង​១០.០០០​នាក់ ចំណែក​មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាត់​ខ្លួន​។ កាលពី​ថ្ងៃ​ទី​៣០​ មិថុនា​ ប្រធាន​សភាជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោក​ហ្ស៊​ក​រ៉ូ​ឌ្រី​
ហ្គេ​ស បាន​រៀបរាប់​លម្អិត​ថា ការ​រញ្ជួយ​ដី​កម្លាំង​៧,២​រី​ស្ទ័​រ​និង​៧,៥​រី​ស្ទ័​រ​នោះ ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​ប្រទេស​លោក​មិន​ធ្លាប់​ជួ​ប​ប្រទះ ចាប់តាំងពី​ជាង​១​សតវត្ស​មក​ហើយ​។

ក្រៅពី​អ្នក​ស្លាប់ ​ចំនួន​អ្នក​របួស​ឡើង​ដល់​ជាង​១០.៥០០​នាក់​ ។ លោក​បន្ត​ថា​ មនុស្ស​ប្រមាណ​ជា​៣០.០០០​នាក់​ ស្ថិត​ក្នុង​តំបន់​កំពង់​ផែ​ GUAIRA ដែល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយ​ការ​រញ្ជួយ​ដី​ទាំង​២​នោះ​។ តាំងពី​មានការ​រ​ញ្ជួ​យ​ដី​នោះ​មក មនុស្ស​៦៤៦១​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​ តែ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ (​តាម​អ​.​ស​.​ប​ថា​ ៥០.០០០​នាក់​)​ នៅ​តែ​បាត់​ខ្លួន​។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា រយៈពេល​៧២​ម៉ោង ​ដែល​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​រញ្ជួយ​ដី​ដែល​កើត​មាន​តាំងពី​ថ្ងៃ​ទី​២៧ ​មិថុនា​ មក ពិតជា​មាន​តិច​បំផុត ​។ តាម​បណ្ដា​រូបភាព​ផ្កាយ​រណប​អង្គការ​NASA ​អា​មេ​រិ​ក ​វាយតម្លៃ​ថា អគារ​ប្រមាណ​ជា​៥៨.៨៧០​ រង​ការ​បំផ្លាញ​ ឬ ​ខូចខាត​។ ក្នុង​រដ្ឋ​LA GUAIRA ភាគ​ខាងជើង​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ការ​ខ្វះ​ស្បៀង​មាន​ជា​ទូទៅ ហើយ​បណ្ដា​សេវាកម្ម​មូលដ្ឋាន​រង​ការ​បំផ្លាញ​ស្ទើរ​អស់​ ។ បណ្ដាញ​គមនាគមន៍​រង​ការ​កាត់​ផ្ដាច់​។

ភាព​តានតឹង​ក្នុង​ផ្ទៃ​ប្រជាជន​មានការ​កើនឡើង ពេល​ដែល​ជំនួយ​ប​ញ្ជូ​​ន​មក​មាន​កម្រិត​។ ក្នុង​ស្ថានភាព​សោកនាដកម្ម​អង្គការ​ស្បៀងអាហារ​ពិភពលោក​PAM កាលពី​ថ្ងៃ​ទី​៣០​មិថុនា បាន​អំពាវនាវ​រក​ជំនួយ​ដំបូង​ចំនួន​៥០​លាន​ដុល្លារ សម្រាប់​ចិញ្ចឹម​មនុស្ស​៥០០.០០០​នាក់ ក្នុង​រយៈពេល​៣​ខែ​ ។ តាម​អ​.​ស​.​ប​ថា តាំងពី​ដើមឆ្នាំ​២០២៦​មក​មនុស្ស​ចំនួន​៧,៩​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​រួច​ហើយ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>