ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនចុះកុងត្រាទិញយន្តហោះប្រដេញ Gripen E ចំនួន ១៦គ្រឿងពីស៊ុយអែត

2 ម៉ោង មុន

អ៊ុយ​ក្រែ​ន​-​ស៊ុ​យ​អែ​ត ៖ ប្រទេស​អ៊ុយ​ក្រែ​ន ​កាលពី​ថ្ងៃ​ទី​៣០​ មិថុនា ​បាន​ចុះ​កុងត្រា​ជាមួយ​ស៊ុ​យ​អែ​ត ​ដើម្បី​ទិញ​យន្តហោះ​ប្រដេញ​ធុន ​GRIPEN E​ចំនួន​១៦​គ្រឿង ក្នុង​តម្លៃ​២៤,៦​ពាន់​លាន​គូ​រ៉ូ​ន ​ប្រមាណ​ជា​២,២២​ពាន់​លាន​ដុល្លារ​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ស៊ុ​យ​អែ​ត ​SAAH​ ។

ក្នុង​សេចក្ដី​ប្រកាស​ដាច់​ដោយឡែក​ មួយ​ផ្សាយ​តាម​បណ្ដាញ​សង្ក​ម​FACEBOOK ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ ថ្លែង​ថា ដោយ​រួម​សហការ​ជាមួយ​ស៊ុ​យ​អែ​ត យើង​បន្ត​ពង្រឹង​កង​យន្តហោះ​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន ​។

ចំណែក​ក្រុមហ៊ុន​SAAH គូសបញ្ជាក់​ថា ខ្លួន​គ្រោង​ផ្ដល់​យន្តហោះ​ទាំងនេះ​ ដល់​រដ្ឋបាល​សម្ភារ​ការពារ​ស៊ុ​យ​អែ​ត​រវាង​ឆ្នាំ​២០២៩​ទៅ​២០៣០​ ។ កុងត្រា​នោះ​ ក៏​ផ្ដោត​ផង​ដែរ ​លើ​គ្រឿងបន្លាស់​ព្រមទាំង​ឧបករណ៍​ដទៃ​ៗ​ទៀត​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×