ភ្ញៀវទេសចរបរទេសមកលេងតំបន់រមណីដ្ឋានអង្គរនៅខេត្តសៀមរាបបានធ្លាក់ចុះ មកនៅត្រឹមតែជិត៣៩ ម៉ឺននាក់ប៉ុណ្ណោះ ដោយធ្លាក់ចុះជិត៣២ភាគរយ ប៉ុន្តែទោះជាយ៉ាងណា គឺនៅរកចំណូលចូលថវិកាជាតិបានប្រមាណជាជាង១៨ លានដុល្លារ ។

គ្រឹះស្ថានអង្គរបានអះអាងថា នេះ គឺជាស្ថិតិនៃចំនួនភ្ញៀវទេសចរបរទេស ដែលមកលេងនៅតំបន់រមណីដ្ឋាអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស នៅក្នុងអំឡុងរយៈពេលពេញមួយឆមាសទីមួយ នៃឆ្នាំ២០២៦ ។
ប្រភពដដែល បានឲ្យដឹងថា សម្រាប់ខែមិថុនា តែមួយតំបន់ទាំងនោះ គឺអាចទាក់ទាញភ្ញៀវទេសចរបរទេសបានត្រឹម២៨.០០០នាក់ជាង ធ្លាក់ចុះ២៩,៤២ភាគរយ ជាមួយនឹងចំណូលត្រឹម១,២៦ លានដុល្លារ ធ្លាក់ចុះ ២៧,៤២ ភាគរយ ។ ភ្ញៀវទេសចរចម្បងមាន អឺរ៉ុប ចិន និងតំបន់អាស៊ាន ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ